• 2022-02-16 02:16:11
  • ផលិតផលថ្មី

មិនមែនមានតែ Printer ទេ! ពេលនេះ HP ក៏ផលិតថេប្លេតដែរ តម្លៃត្រឹមតែ ៥០០ដុល្លារ

  • 2022-02-16 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីក្រុមហ៊ុនអាមេរិកមួយនេះ ឧបករណ៍ប្រើប្រាស់ ដែលយើងនឹកឃើញមុនគេ គឺប្រកដជាម៉ាស៊ីនព្រីនក្រដាស ព្រោះវាមាននៅសឹងគ្រប់កន្លែងធ្វើការ។ ដោយមើលឃើញទីផ្សារថេប្លេតមានការពេញនិយម និងប្រគួតប្រជែងខ្លាំង ក្រុមហ៊ុនមួយនេះក៏ឈានជើងទៅមុនបន្តិច ដោយបានបញ្ចេញ ថេប្លេតមកលើទីផ្សារផងដែរ ក្នុងតម្លៃដ៏សមរម្យ។

នេះគឺ HP 11″Tablet ថេប្លេតដែលមានកាមេរ៉ាអាចបង្វិលបាន សម្រាប់ប្រើប្រាស់ច្រើនយ៉ាង។ កាមេរ៉ានេះមានទំហំ 13MP មានម៉ូទ័របង្វិលបាន ២៣៥ដឺក្រេ មានន័យថាបើបង្វិលទៅក្រោយ វានឹងក្លាយជាកាមេរ៉ាក្រោយ ដែលអាចថតរូបនិងវីដេអូ ហើយបើបែរមកមុខ វានឹងក្លាយជាកាមេរ៉ាមុខ សម្រាប់ថត Selfie និងVideo Call។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ានេះអាចកាច់ចុះក្រោមបាន សម្រាប់បង្ហាញពីរបស់របរដែលកំពុងមានលើតុ នៅពេលថេប្លេតនេះដាក់បញ្ឈរ។

អេក្រង់ដែលបំពាក់លើ HP 11″Tablet គឺជាប្រភេទ IPS LCD មានកម្រិតបង្ហាញ 2160x1440 pixel អាចបញ្ចេញពណ៌ប្រភេទ sRGB បាន 100% និងការពារដោយកញ្ចក់ពិសេស Gorilla Glass 5 ។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ វាប្រើ CPU កម្រិតមធ្យម Intel Pentium Silver N6000 Jasper Lake processor មានអង្គគណនា 4 thread។ ចំពោះអង្គផ្ទុកវិញ វាបំពាក់ដោយ SSD ប្រភេទ NVMe ទំហំ 128GB ជាមួយនឹង RAM 4GB ហើយអ្នកប្រើប្រាស់ក៏អាចបន្ថែមទំហំផ្ទុកតាមរន្ធ SD Card ផងដែរ។

គួរបញ្ជាក់ផងដែរថា HP 11″Tablet ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 11 ចេញពីប្រអប់ ហើយថេប្លេតនេះ ត្រូវបានដាក់លក់ហើយលើ Website Best Buy ក្នុងតម្លៃ ៥០០ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី