• 2022-02-15 05:40:54
  • ផលិតផលថ្មី

Honda ត្រៀមចេញម៉ូតូ​ថ្មី អាចនឹង​ប្រើម៉ាស៊ីនដូច​អាគុប

  • 2022-02-15 05:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ត្រូវបាន​រំពឹង​ថា នឹង​បញ្ចេញ​ម៉ូតូ​ថ្មីរបស់ខ្លួន​ឆាប់ៗនេះ​ក្នុងប្រទេស​ជប៉ុន នោះគឺ​ជា​ម៉ូដែល​ Cross Cub 110 ឆ្នាំ​២០២២ ដែល​វាមាន​រូបរាងស្រដៀង​នឹងម៉ូតូ Honda CT125 Hunter ដែរ។

ជាមួយគ្នានោះ ម៉ូតូ​ស៊េរី​ថ្មីនេះ​ក៏ទំនងជា​​មាន​ការផ្លាស់ប្តូរ​ម៉ាស៊ីន​ថ្មី​ខុសពី​ស៊េរីឆ្នាំ​២០២១ ដោយ​នឹង​ដំណើរការ​ល្អជាងមុន ពោលគឺ​វាអាច​នឹង​ប្រើម៉ាស៊ីន​ដូចម៉ូតូ Super Cub ឬអាគុប ឆ្នាំ​២០២២​ដែរ ដោយ​ប្រើម៉ាស៊ីនចំណុះ ១១០​សេសេ ផលិតបាន​កម្លាំង ៧,៨សេះ។

Honda New Cross Cub 110 ក៏នឹង​ត្រូវបំពាក់​ហ្វ្រាំង​ឌីសមុខផងដែរ។ តែយ៉ាងណា​គេនៅមិនទាន់ដឹងពីកម្លាំងម៉ាស៊ីនពិតប្រាកដ បច្ចេកវិទ្យា​ និង​តម្លៃរបស់ម៉ូតូ​នេះ​នៅឡើយទេ។

គួរ​ដឹងថា ម៉ូតូ Super Cub 110 បាន​ប្រើប្រាស់ម៉ាស៊ីន Honda Smart ដែល​ជាបច្ចេកវិទ្យាថ្មី​ក្នុងការ​ជួយឱ្យម៉ូតូនេះសន្សំសំចៃ ខ្លាំង និង​ប្រើប្រាស់បានយូរ។

ម៉ូតូ Cross Cub 110 ត្រូវបានផលិតឡើងដោយផ្តោតខ្លាំងទៅលើការជិះ Off-road ឬផ្លូវលំបាក ជាមួយនឹងការបំពាក់ចង្កៀងមុខ LED មានស៊ុមដែកដ៏រឹងមាំការពារ និងគម្របស៊ីម៉ាំងទៀតផង៕

អត្ថបទ៖ សំភី

មតិយោបល់