- 2022-02-14 07:16:04
- ហាងឆេងផលិតផល
មកដឹងតម្លៃឡាន Land Rover Defender ថ្មីប្រើ Plug-in Hybrid
- 2022-02-14 07:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃឡាន Land Rover Defender ថ្មីប្រើ Plug-in Hybrid
ចន្លោះមិនឃើញ
រថយន្ត Land Rover Defender P400e AWD SE ប្រើ Plug-in Hybrid បានចេញលក់ផ្លូវការ ដោយអាគុយរបស់វាមិនជាធំប៉ុន្មានទេ បើប្រៀបធៀបនឹងប្រភេទរថយន្តនេះមួយចំនួនក្នុងពេលបច្ចុប្បន្ន។
រថយន្ត SUV ធុនធំនេះ ប្រើម៉ាស៊ីនសាំង Ingenium ស៊ីឡាំង៤ ចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងសរុបបាន ៤០៤សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ និងប្រអប់លេខអូតូ ៨វគ្គ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៥,៦វិនាទី។
ចំពោះអាគុយរបស់រថយន្តនេះវិញ ជាប្រភេទលីចូអ៊ីយ៉ុង ទំហំ ១៩,២គីឡូវ៉ាត់ម៉ោង ដែលពេលសាកភ្លើងពេញ អាចធ្វើដំណើរបានត្រឹមចម្ងាយ ៤៣គីឡូម៉ែត្រប៉ុណ្ណោះ។ ការសាកភ្លើងក៏ចំណាយពេលយូរទៀតផងដល់ទៅ៧ម៉ោង ឬសាកភ្លើងមួយយប់ចោល។ តែយ៉ាងណា វាក៏មានឆ្នាំងសាកលឿន ដែលអាចសាកពី ០ ទៅ ៨០% ចំណាយពេលប្រហែល ៣០នាទី។
រថយន្ត Defender នេះ បំពាក់ជាមួយកង់ alloy ទំហំ ២០អ៊ីញ, បូមខ្យល់ដែលអាចសារ៉េបាន, ប្រព័ន្ធត្រជាក់ស្វ័យប្រវត្តិ និងអាចភ្ជាប់កម្មវិធី Land Rover Remote នៅលើស្មាតហ្វូនដែលអាចមើលកម្រិតថាមពលអាគុយនៅសល់។
រថយន្ត Land Rover Defender ដែលប្រើ Plug-in Hybrid នេះ ត្រូវបានដាក់លក់ក្នុងប្រទេសថៃ តម្លៃ ៦ ៩៩៩ ០០០បាត ឬស្មើប្រមាណជាង ២១៥ ០០០ដុល្លារអាមេរិក៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕