• 2022-02-14 04:00:17
  • ផលិតផលថ្មី

RAM ត្រៀម​ចេញ​ភីកអាប់អគ្គិសនី ដោយមាន​ចំណុចខ្លាំងមួយ​លើសគូប្រជែង

  • 2022-02-14 04:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​រថយន្តអគ្គិសនី​ កំពុង​វាយលុក​ក្នុងទីផ្សារកាន់តែខ្លាំង RAM ក៏មិននៅ​ស្ងៀមទៀតដែរ ដោយ​បាន​ទម្លាយថា​នឹង​បញ្ចេញ​រថយន្ត​ភីកអាប់អគ្គិសនី​ម៉ូដែល 1500 លើកដំបូង នៅឆ្នាំ​២០២៤។

បើប្រៀបធៀបនឹង​ Ford F-150 Lightning និង Chevrolet Silverado ទោះបី​ជារថយន្តអគ្គីសនី RAM 1500 ចេញក្រោយមែន ប៉ុន្តែ RAM អះអាងថា វានឹង​មានចំណុចលេចធ្លោ​លើសគេ គឺមានចម្ងាយឆ្ងាយ​ពេល​សាកភ្លើងពេញ ដែល​ជាប្រភេទ Range Extender។ តែយ៉ាងណា RAM មិនទាន់បានបញ្ជាក់​ពីទំហំអាគុយ និង​ម៉ាស៊ីនលម្អិត​នៅឡើយទេ។

ចំណុច​ពិសេស​លើសនេះ គឺ​វា​នឹង​បំពាក់​បច្ចេកវិទ្យា​ដែល​មិនងាយ​ឱ្យអាគុយ​ឆាប់ខូច នៅពេល​ដឹកធ្ងន់ ឬអូសសណ្តោងធ្ងន់ឡើយ។ រថយន្ត​នេះ នឹង​ត្រូវអភិវឌ្ឍ​លើគ្រោងឆ្អឹង STLA។

គួរបញ្ជាក់​ដែរថា រថយន្ត​ភីកអាប់ RAM 1500 ឆ្នាំ២០២២ ដែលប្រើសាំង​ គឺ​បំពាក់​ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hellcar V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សំភី

មតិយោបល់