• 2022-02-14 00:03:00
  • ហាងឆេងផលិតផល

ចេញដំបូង Huawei Mate X2 តម្លៃទិញ PCX បានមួយគ្រឿង ឥលូវលក់មួយទឹកនៅតែមិនណយ!

  • 2022-02-14 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate X2 បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ឆ្នាំ២០២១ ជា​មួយ​ចំណុចពិសេសជា​ច្រើន​ដូចជាអេក្រង់បានប្ដូររចនាបថខុសពី Mate X ជំនាន់មុន គឺប្ដូរពីបត់ចូលក្នុងវិញម្ដង ដូចទៅនឹង Galaxy Fold របស់ Samsung។

Mate X2 មានអេក្រង់ពីរ ជាប្រភេទ OLED ដោយមាន Refresh Rate 90Hz ដូចគ្នា។ អេក្រង់ខាងក្នុងមានទំហំ ៨អ៊ិញ ដែលមានកម្រិតបង្ហាញ 2480 x 2200 ភីកសែល រីឯអេក្រង់ខាងក្រៅទំហំ ៦,៤៥អ៊ិញ មានកម្រិតបង្ហាញ 2700 x 1160។

សម្រាប់​នៅ​កម្ពុជានៅ​ពេល​នេះ Huawei Mate X2 កំពុង​មានលក់​នៅខ្មែរ​តាម​ប្រភព​ពីហាង សុខ លី សម្រាប់​ម៉ូដែល​មួយទឹក​​ប្រភេទ RAM 8GB និង​អង្គ​ផ្ទុក 256GB គឺ​មាន​តម្លៃ ២ ២០០ដុល្លារ។ ដោយ​ឡែក​សម្រាប់​តម្លៃ​ថ្មី​នៅ​ពេល​ចេញ​លក់​នៅ​ខ្មែរ​ដំបូង​ខ្ទង់ ៣ ៦៩៩ដុល្លារ។

ស្មាតហ្វូនបត់ចុងក្រោយរបស់ Huawei នេះប្រើប្រព័ន្ធប្រតិបត្តិការ Android 10 មាន EMUI 11.0 និងដំណើរការដោយបន្ទះឈីប Kirin 9000 មាន RAM 8GB។ Mate X2 ទ្រទ្រង់សេវា 5G និងអាចប្រើប្រាស់ស៊ីមបានពីរ ចំណែកឯរន្ធស៊ីមទីពីរទៀតសោត អាចជំនួសដោយមេម៉ូរីប្រភេទ Nano បានថែមទៀតផង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់