- 2022-02-11 09:38:46
- ព័ត៌មាន
ក្នុងរយៈពេលវែង Bitcoin នឹងអាចឡើងថ្លៃដល់ទៅ ១៥ម៉ឺនដុល្លារ ក្នុង១កាក់
- 2022-02-11 09:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងរយៈពេលវែង Bitcoin នឹងអាចឡើងថ្លៃដល់ទៅ ១៥ម៉ឺនដុល្លារ ក្នុង១កាក់
ចន្លោះមិនឃើញ
ក្នុងរយៈពេលវែង តម្លៃលុយគ្រីបតូពេញនិយមបំផុត Bitcoin (BTC) នឹងអាចមានតម្លៃដល់ទៅ ១៥ម៉ឺនដុល្លារ ក្នុង១កាក់។ នេះបើយោងទៅតាមការព្យាករណ៍ពី JPMorgan ជាធនាគារវិនិយោគសកល និងជាស្ថាប័នសេវាកម្មហិរញ្ញវត្ថុឈានមុខគេ មានមូលដ្ឋាននៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។
ប្រភពដដែលបន្ថែមថា តម្លៃទីផ្សារសរុបរបស់ BTC នឹងអាចស្មើទៅនឹងតម្លៃ មាស ទាំងអស់ ដែលកាប់ដោយឯកជនសម្រាប់វិនិយោគ។ គួរដឹងថា នៅពិភពលោក លោហៈធាតុមាស ជាវត្ថុមានតម្លៃ និងមានមូលធនទីផ្សារខ្ពស់បំផុតលើលោក ប្រមាណជា ១១,៦ទ្រីលាន ដែលខ្ពស់ជាងក្រុមហ៊ុន Apple ដល់ទៅ ៣ដង ឯណោះ។
បន្ថែមលើតម្លៃ BTC នេះ JPMorgan ក៏បានធ្វើការស្ទង់មតិទៅលើអតិជនខ្លួនជាច្រើន ដែលបង្ហាញថា អ្នកឆ្លើយសំនួរភាគច្រើនរំពឹងតម្លៃរបស់ BTC អាចឈានដល់ ៦ម៉ឺនដុល្លារ ឬច្រើនជាងនេះនៅ ឆ្នាំ២០២២។
គួរបញ្ជាក់ថា បច្ចុប្បន្ន BTC កំពុងមានតម្លៃប្រមាណ ៤៣២៤៤ដុល្លារ ក្នុង១កាក់ គិតត្រឹម ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕