
- 2022-02-11 09:08:04
- ព័ត៌មាន
បន្ទាប់ពី Toyota Lexus និង Ford! ឥឡូវ Nissan ក៏បោះបង់ម៉ាស៊ីន៨ (V8) ចោលដែរ
- 2022-02-11 09:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី Toyota Lexus និង Ford! ឥឡូវ Nissan ក៏បោះបង់ម៉ាស៊ីន៨ (V8) ចោលដែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តមួយទៀតហើយ ដែលសម្រេចចិត្តបោះបង់ម៉ាស៊ីន V8 គឺ Nissan ដែលរថយន្តថ្មីរបស់ក្រុមហ៊ុននេះ ម៉ូដែល Armada ឆ្នាំ២០២៤ ត្រូវបានរាយការណ៍ថា នឹងប្រើម៉ាស៊ីន V6 Twin-Turbo ជំនួសវិញ។
ការទម្លាក់កម្លាំងម៉ាស៊ីននេះ គឺកើតមានរួចមកហើយ នៅលើរថយន្ត Toyota Sequoia, Lexus Lx600 និង Ford Expedition ដែលសុទ្ធតែទម្លាក់ម៉ាស៊ីនមកនៅត្រឹម V6 Twin-Turbo។
ជាមួយនឹងម៉ាស៊ីនទាបជាមុនហើយបំពាក់បច្ចេកវិទ្យា Turbo គឺវានឹងជួយឱ្យរថយន្តសន្សំសំចៃសាំងជាងមុនផងដែរ ប៉ុន្តែនៅតែអាចរក្សាកម្លាំងសេះ និងកម្លាំងរមួល មិនចាញ់ម៉ាស៊ីន V8 នោះទេ។ សូមបញ្ជាក់ថា Nissan Armada ដែលប្រើម៉ាស៊ីន V8 បច្ចុប្បន្ន គឺស៊ីសាំងប្រមាណ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ។
គួរកត់សម្គាល់ថា ការប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូតធំៗលើរថយន្ត មិនថានៅអឺរ៉ុប ឬសហរដ្ឋអាមេរិកនោះទេ គឺត្រូវបានកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរ ដោយសារតែកត្តាមួយចំនួនដូចជា ថ្លៃដើម ច្បាប់ ផលប៉ះពាល់បរិស្ថាន ការប្រកួតប្រជែង ពិសេសការហូរចូលនូវរថយន្តអគ្គិសនី។
Nissan បានបញ្ជាក់ថ្មីៗនេះថា ខ្លួននឹងបញ្ឈប់ការផលិតរថយន្តដែលប្រើសាំងនៅតំបន់អឺរ៉ុប អំឡុងឆ្នាំ២០២៥ ដោយផ្តោតទៅលើការផលិតរថយន្តអគ្គិសនីជំនួសវិញ៕