• 2022-02-11 02:32:03
  • ព័ត៌មាន

Microsoft នឹងកែសម្រួលកម្មវិធី Office ដើម្បីការពារអ្នកប្រើពីការវាយលុកតាម Macros

  • 2022-02-11 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយក្នុងការអនុវត្តការងារដដែលៗនៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូចតែងតែព្យាយាមប្រើមុខងារនេះដើម្បីធ្វើការវាយលុកចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយលួចបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។

អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារដោយបានបិទមុខងារនេះមិនឱ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារឱ្យអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដែលមានពណ៌លឿងដើម្បីឯកភាពក្នុងការប្រើប្រាស់មុខងារនេះ។ ទោះជាយ៉ាងណាក្ដី ជនខិលខូចតែងតែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមានប្រធានបទពិសេសដើម្បីទាក់ទាញជនរងគ្រោះមិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកដំណើរការមុខងារម៉ាក្រូផងដែរ។

ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា Microsoft នឹងបិទកម្មវិធីម៉ាក្រូទាំងអស់នៅក្នុងឯកសារដែលទទួលបានពីអុីនធឺណិត ហើយនឹងបង្ហាញការជូនដំណឹងដល់អ្នកប្រើប្រាស់ថា ឯកសារទាំងនោះមានភ្ជាប់មកជាមួយនូវកម្មវិធីម៉ាក្រូ និងទាមទារឱ្យពួកគេស្វែងយល់បន្ថែម។ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដើម្បីស្វែងយល់បន្ថែម វានឹងបង្ហាញអត្ថបទដែលផ្តល់ព័ត៌មានអំពីហានិភ័យទាក់ទងនឹងការប្រើប្រាស់កម្មវិធីម៉ាក្រូ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់