• 2022-02-10 07:21:30
  • ព័ត៌មាន

ដំណឹងពិសេស! Messenger ឥលូវអាចផ្ញើសារសំឡេង ៣០នាទី និងស្ដាប់សំឡេងមុនផ្ញើបាន

  • 2022-02-10 07:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meta ទើបដាក់ឱ្យប្រើមុខងារថ្មី លើកម្មវិធីផ្ញើសារ Messenger ដែលអាចផ្ញើសារជាសំឡេងលើសពី ១នាទី ឬវែងបំផុតដល់ទៅ ៣០នាទី ឯណោះ។

មិនតែប៉ុណ្ណោះ Messenger ក៏មានមុខងារថ្មី Recording Controls អំឡុងពេលផ្ញើសារជាសំឡេង អ្នកផ្ញើអាចចុចផ្អាកថត ស្ដាប់ឡើងវិញ លុប ឬថតសំឡេងបន្តបានផងដែរ។

អ្នកប្រើអាចអាប់ឌែតកម្មវិធីផ្ញើសារ Messenger ទៅជំនាន់ចុងក្រោយបំផុត និងសាកល្បងប្រើមុខងារទាំងនេះបាន៕

ប្រភព៖ FB ប្រែ​សម្រួល៖ កុសល

មតិយោបល់