• 2022-02-10 02:22:41
  • ផលិតផលថ្មី

នេះ​ជាឡាន​ដំបូងរបស់​ Mazda ចូល​ប្រឡូក​ក្នុងពិភព Plug-in Hybrid

  • 2022-02-10 02:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​នៅរារេទៀតទេ ពេលនេះ​ Mazda ​ក៏ចូលរួម​ប្រឡូក​ក្នុងសមរភូមិ​ Plug-in Hybrid នឹង​គេ​ដែរហើយ ដោយ​រថយន្ត​ដំបូង​គឺជា​ម៉ូដែល CX-60 ឆ្នាំ​២០២២។ រថយន្ត​នេះ នឹង​បង្ហាញ​ចេញ​ជាផ្លូវការ​នៅថ្ងៃទី​៨មីនាខាងមុខនេះ សម្រាប់​ទីផ្សារអឺរ៉ុប។

Mazda មិនទាន់បង្ហាញ​រូបរាង​ពិត​ប្រាកដ​របស់​រថយន្ត CX-60 នៅឡើយទេ ប៉ុន្តែបាន​បង្ហាញ​ផ្នែក​ប៉ាណាបន្តិច និងចង្កៀង​មុខ​ស្តាំ រួមទាំងចំហៀងខាងស្តាំ តាមរយៈ​វីដេអូ Teaser ដែលមាន​រយៈពេលត្រឹមតែ ១២វិនាទី។

រថយន្ត Plug-in Hybrid ដំបូង​នេះ នឹង​ប្រើម៉ាស៊ីន​សាំង​ស៊ីឡាំង៤ ចំណុះ ២,៥លីត្រ ដំណើរការ​ជាមួយ​ម៉ូទ័រអគ្គិសនីមួយ ដែល​ផលិតបាន​កម្លាំង​សរុប ៣០០សេះ។ ក្រៅ​ពីនេះ វាក៏មាន​ជម្រើស​ប្រើម៉ាស៊ីន​សាំង Skyactiv-X និង​ម៉ាស៊ីន​ម៉ាស៊ូត Skyative-D ជាមួយនឹង​ប្រព័ន្ធ mild-hybrid ទំហំ 48V ផងដែរ។

ចំពោះ​តម្លៃ និង​ចំណុចលម្អិត​ជាច្រើន​ទៀតរបស់​រថយន្ត​ខាងលើ Mazda នឹង​បញ្ជាក់​នៅខែក្រោយ។

គួរដឹងថា រថយន្ត​នេះ ស្ថិតក្នុងចំណោម​ខ្នាត​ SUV ចំនួន៥ របស់​ Mazda ដែល​នឹង​បញ្ចេញ​នៅឆ្នាំ​២០២២ និង ២០២៣ ដែល​៤ទៀតរួមមាន CX-50, CX-70, CX-80 និង CX-90៕

អត្ថបទ៖ សំភី

មតិយោបល់