- 2022-02-10 00:54:52
- ផលិតផលថ្មី
ចេញផ្លូវការ Galaxy S22 និង S22+ ប្រើខ្នងកញ្ចក់ អាប់ឌែតខ្លាំងជាងមុន តម្លៃចាប់ពី ៧៩៩ ដុល្លារប៉ុណ្ណោះ
- 2022-02-10 00:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញផ្លូវការ Galaxy S22 និង S22+ ប្រើខ្នងកញ្ចក់ អាប់ឌែតខ្លាំងជាងមុន តម្លៃចាប់ពី ៧៩៩ ដុល្លារប៉ុណ្ណោះ
ចន្លោះមិនឃើញ
Samsung ទើបដាក់បង្ហាញផ្លូវការ Galaxy S22 និង S22+ ក្នុងព្រឹត្តិការណ៍ Galaxy Unpacked។ ស្មាតហ្វូនទាំងពីរមើលទៅហាក់មិនខុសពីម៉ូឌែលឆ្នាំមុននោះទេ ប៉ុន្ដែវាអាប់ឌែតឱ្យប្រសើរទៅលើផ្នែកជាច្រើន។
វាប្រើបន្ទះឈីបថ្មីពីរជម្រើសគឺ Snapdragon 8 Gen 1 និង Exynos 2200 ទំហំតូច 4nm ដូចគ្នា និងមានជម្រើសទំហំផ្ទុក RAM 8/128GB និង 8/256GB។
ស្មាតហ្វូននេះប្រើកាមេរ៉ាក្រោយ ៣គ្រាប់ ដូចម៉ូឌែលមុន មានលែនដើមជាលែនទូលាយ 50MP f/1.8, លែន telephoto 10MP f/2.4 3x optical zoom និងលែន ultrawide 12MP f/2.2 ចាប់មុំបាន 120˚។ រីឯកាមេរ៉ាមុខ វាប្រើលែនទម្លុះអេក្រង់ ជាលែនទូលាយ ទំហំ 12MP f/2.2។
Galaxy S22 មានអេក្រង់ទំហំ ៦,១អ៊ិញ ប្រភេទ Dynamic AMOLED 2X មានកម្រិតពន្លឺ 1300 nits និង refresh rate 120Hz។ មិនតែប៉ុណ្ណោះខ្នងក្រោយ S22 ប្ដូរពីផ្លាស្ទិចមកជាកញ្ចក់ ដែលជាកញ្ចក់ Gorilla Glass Victus+ ទាំងខាងមុខផងដែរ។
Galaxy S22 មានថាមពលថ្មតូចជាងម៉ូឌែលមុន ត្រឹម ៣៧០០មីលីអំពែម៉ោង បើប្រៀបធៀបទៅនឹងជំនាន់មុន ៤០០០មីលីអំពែម៉ោង។ ទ្រទ្រង់កម្លាំងសាក ២៥វ៉ាត់។
Galaxy S22+ មានអេក្រង់ ៦,៦អ៊ិញ ប្រភេទ Dynamic AMOLED 2x មានកម្រិតពន្លឺ 1750 nits និង refresh rate 120Hz។
វាមានថាមពលថ្មទំហំ ៤៥០០មីលីអំពែម៉ោង ទ្រទ្រង់ល្បឿនសាកលឿនតាមខ្សែ ៤៥វ៉ាត់។ S22+ បំពាក់នូវ Wi-Fi 6E ខណៈ S22 ប្រើត្រឹមត Wi-Fi 6 ប៉ុណ្ណោះ។ ក្រៅពីនេះមានចំណុចដូចគ្នាច្រើនទៅនឹង S22។
ទាំងពីរម៉ូឌែល ដើរដោយ Android 12 ស្រោបដោយ OneUI 4.1 ចេញពីប្រអប់ស្រាប់។ ក្រៅពីនេះ វាក៏នៅមាន សេវា 5G ធ្លាប់មានពីមុន មានស្ដង់ដារការពារទឹកនិងធូលី IP68 និងប្រើបច្ចេកវិទ្យា ultrasonic ស្គេនម្រាមដៃក្រោមអេក្រង់ផងដែរ។
Samsung Galaxy S22 និង S22+ បើកឱ្យកម្មង់ចាប់ពីថ្ងៃនេះហើយ ដោយនឹងដាក់លក់នៅ ថ្ងៃទី២៥ ខាងមុខនេះ។ វាមានជម្រើស ៤ពណ៌ គឺខ្មៅ ស បៃតងចាស់ និងពណ៌ផ្កាឈូក ហើយក៏មានពណ៌បន្ថែមទៀតសម្រាប់ការទិញលើគេហទំព័រផ្លូវការក្រុមហ៊ុន។
រីឯតម្លៃដាក់លក់ S22 ចាប់ពីផ្ដើមពី ៧៩៩ដុល្លារ និង S22+ ចាប់ពី ៩៩៩ដុល្លារ (តម្លៃនៅបរទេស)៕