• 2022-02-10 00:02:40
  • ផលិតផលថ្មី

ចេញផ្លូវការ S22 Ultra ជំនួសតំណែង Galaxy Note ប្រើទម្រង់កាមេរ៉ាប្លែក ខ្នងកញ្ចក់ថ្មី មានប៊ិចមកស្រាប់

  • 2022-02-10 00:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើបបញ្ចេញ Galaxy S22 Ultra ប្រើទម្រង់កាមេរ៉ាប្លែក ឈូសទាលមិនមានសន្ទះលែនកាមេរ៉ាសាំញ៉ាំ ហើយអ្វីដែលពិសេសគឺតួខ្លួនរបស់វា និងប៊ិច S Pen មើលទៅដូចជា Samsung បញ្ចេញ S22 មក គឺជំនួសតំណែង Galaxy Note ដែលអវត្តមានអស់២ឆ្នាំតែម្ដង។

S22 Ultra ប្រើស៊ុមអាលុយមីញ៉ូម ប្រើញ្ចក់ Gorilla Glass Victus+ ការពារទាំងមុខនិងក្រោយ រួមទាំងការពារជ្រាបទឹកនិងធូលី ដោយស្ដង់ដារ IP68 ផងដែរ។

ប៊ិច S Pen ភ្ជាប់មកស្រាប់នេះ មានល្បឿន latency ទាបត្រឹម 2.8ms និងមានការអាប់ឌែតទៅលើការសរសេរដៃប្រែទៅជាអត្ថបទ អាចប្រើបានលើ ៨៨ភាសា ទៀតផង។

ដូចម៉ូឌែលមុនដែរ វាប្រើអេក្រង់ ៦,៨អ៊ិញ AMOLED 2X panel មានកម្រិតបង្ហាញ 2K ទ្រទ្រង់ refresh rate 120Hz និងកម្រិតពន្លឺ 1750 nits។ អេក្រង់នេះក៏បំពាក់មុខងារ ultrasonic សម្រាប់ស្គេនម្រាមដៃក្រោមអេក្រង់ផងដែរ។

S22 Ultra ប្រើកាមេរ៉ាក្រោយ ៥គ្រាប់ លែនដើម 108MP F/1.8, ultrawide 12MP f/2.2, telephoto ២គ្រាប់ 10MP F/2.4 3x optical zoom និងលែន periscope 10MP F/4.9 10x optical zoom។ រីឯកាមេរ៉ាមុខជាលែនទូលាយ ទំហំ 40MP F/2.2។

ប្រព័ន្ធកាមេរ៉ាថ្មីនេះ មានមុខងារ Auto Framing សម្រួលដល់ការថតរូបមនុស្សច្រើនមិនឱ្យដាច់គែម ឧទាហរណ៍មានមនុស្សច្រើនចូល ទូរសព្ទវានឹង zoom ចេញ ដើម្បីឱ្យថតបានពេញផ្ទៃល្អមិនឱ្យឃើញដាច់ផ្នែកណាមួយ។ មុខងារ Portrait ក៏អាប់ឌែតឱ្យប្រសើរជាងមុន លើសពីនេះក៏មានមុខងារ studio lighting effects សម្រាប់កែពន្លឺបន្ថែមពេល edit ផងដែរ។

S22 Ultra ប្រើបន្ទះឈីបពីរជម្រើសដូចរាល់ដង គឺ Exynos 2200 ផលិតដោយ Samsung ផ្ទាល់ និង Snapdragon 8 Gen 1 របស់ Qualcomm ដែលមានទំហំតូច 4nm ដូចគ្នា។ វាមាន RAM អង្គចងចាំ 8/12GB ទំហំផ្ទុក 128/256/512GB និង 1TB។

ស្មាតហ្វូននេះដំណើរការដោយ One UI 4.1 លើ Android 12 ចេញពីប្រអប់។ វាមានថាមពលថ្ម ៥០០០មីលីអំពែម៉ោង ទ្រទ្រង់ការសាកលឿនតាមខ្សែ 45W និងមិនប្រើខ្សែ 15W (មិនមានដុំសាកក្នុងប្រអប់)។

Galaxy S22 Ultra មាន៤ពណ៌ ខ្មៅ ស បៃតង និងពណ៌ដូចសូកូឡា។ Samsung បើកឱ្យកម្មង់ពីថ្ងៃនេះហើយ និងដាក់លក់ផ្លូវការនៅ ថ្ងៃទី២៥ ខាងមុខ ជាមួយតម្លៃចាប់ពី ១១៩៩ដុល្លារ (តម្លៃបរទេស)៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់