• 2022-02-08 07:48:31
  • ព័ត៌មាន

ត្រៀមលុយឱ្យហើយ Galaxy S22 មានរូបរាងនិងលក្ខណៈសម្បត្តិពិសេសៗប៉ុននេះ

  • 2022-02-08 07:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល Galaxy S22 ស្មាតហ្វូនកំពូលរបស់ Samsung ត្រៀមនឹងប្រកាសចេញក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ។ មុននឹងឃើញទូរសព្ទពិត យើងនឹងមកមើលរូបរាង ក៏ដូចជាលក្ខណៈពិសេសរបស់វាជាមុន ដោយផ្អែកទៅតាមដំណឹងលេចធ្លាយពីប្រភពគួរឱ្យទុកចិត្តជាច្រើន។

Galaxy S22 តម្លៃរំពឹងទុក ៩០០ដុល្លារ ប្រើអេក្រង់ទំហំ ៦,១អ៊ិញ 120Hz 2340x1080px។ បំពាក់ឈីប Exynos 2200 ឬ Snapdragon 8 Gen 1 មាន RAM 8GB និងក្រាហ៊ិច AMD RDNA 2។ បច្ចេកវិទ្យា Wi-Fi 6, Bluetooth 5.2 និងសេវា 5G។

កាមេរ៉ា៣គ្រាប់ លែនដើម 50MP f/1.8 OIS, លែន wide 23mm 12MP f/2.2, លែន ultrawide 10MP f/2.4 OIS 3x telephoto។ ប្រើកាមេរ៉ាមុខ 10MP f/2.2 25mm ជាលែនទម្លុះអេក្រង់។ ថាមពលថ្ម ៣៧០០មីលីអំពែម៉ោង សាកតាមខ្សែ និង Wireless។

Samsung Galaxy S22+ តម្លៃរំពឹងទុក ១១០០ដុល្លារ ប្រើអេក្រង់ទំហំ ៦,៦អ៊ិញ 120Hz 2340x1080px។ ទំហំថ្ម ៤៥០០មីលីអំពែម៉ោង។ ក្រៅពីនេះ មិនមានចំណុចអ្វីខុសពី Galaxy S22 នោះទេ។

Galaxy S22 Ultra តម្លៃរំពឹងទុក ១៣០០ដុល្លារ ប្រើអេក្រង់ ៦,៨អ៊ិញ 120Hz 3080x1440px។

កាមេរ៉ាក្រោយ ៤គ្រាប់ មានលែនដើម ជាលែនទូលាយ 108MP f/1.8 OIS, លែន ultrawide 12MP f/2.2 AF, លែន telephoto 10MP 3x f/2.4 OIS, លែន periscope 10MP 10x f/4.9 OIS។ រីឯកាមេរ៉ាមុខវិញ ជាលែនទូលាយ 40MP 25mm f/2.2។

ថាមពលថ្ម ៥០០០មីលីអំពែម៉ោង ហើយអ្វីដែលពិសេស គឺមានប៊ិច S Pen ភ្ជាប់មកស្រាប់។ គេរំពឹងថា Galaxy S22 Ultra នឹងដាក់លក់នៅថ្ងៃទី២៥ ខែកុម្ភៈ រីឯម៉ូឌែល S22 និង S22+ នឹងដាក់លក់នៅ ថ្ងៃទី១១ ខែមីនា៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់