• 2022-02-08 06:51:13
  • ព័ត៌មាន

អាហារូបករណ៍១០០% រហូតបញ្ចប់បរិញ្ញាបត្រ រៀនជំនាញវិស្វករផ្លូវថ្នល់និងគ្រប់គ្រងភស្ដុភារ

  • 2022-02-08 06:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាល ជំនាញសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងកំពង់ផែជាលើកដំបូងនៅកម្ពុជា បានបើកទទួលពាក្យប្រឡងចូលរៀន និស្សិតជំនាន់ទី ២ ដល់សិស្សានុសិស្សដែលទើប បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ (ករណីមិនទាន់បញ្ជាក់សញ្ញាបត្រ អាចយកលទ្ធផលប្រកាសចេញដោយក្រសួងអប់រំយុវជននិងកីឡា ទៅដាក់ពាក្យបាន)

ការប្រឡងចូលរៀន៤ មុខវិជ្ជាមានដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា។ ដូច្នេះសូមប្អូន ត្រៀមសម្រាប់ការប្រឡងខាងមុខ។ សម្រាប់អ្នកដែលចាប់អារម្មណ៍អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញឲ្យបានមុនថ្ងៃផុតកំណត់ត្រឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ។

-ពាក្យអនឡាញ៖ https://exam.tsipwt.edu.kh/#/auth/login

-ក្រុមតេឡេក្រាមដាក់ពាក្យប្រឡង៖ t.me/tsipwt2022

-ព័ត៌មានបន្ថែម៖ 098 210 221 / 078 210 121 - 061 736 061 ៕

អត្ថបទ៖ រក្សា

មតិយោបល់