• 2022-02-08 04:03:49
  • ផលិតផលថ្មី

ដឹងតែបោកកូនជ្រូកហើយ! ប៉ាតង់ថ្មី Apple បង្ហាញពីក្តាចុចថ្មី កែប្រែ iPad ទៅជា Mac ពេញលក្ខណៈ

  • 2022-02-08 04:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ជាថេប្លេតពេញនិយម សម្រាប់ការប្រើលើការងារស្រាលៗ និងសម្រាប់កម្សាន្តផងដែរ ហើយ Macbook វិញគឺប្រើសម្រាប់ការងារបែបធ្ងន់ៗ ដែល iPad នៅមិនទាន់អាចជំនួសបាន។ ចុះបើសិនជាមានឧបករណ៍មួយ ដែលអាចប្រែ iPad ឲ្យទៅជា Mac នោះ តើវានឹងល្អយ៉ាងណាទៅ?

មែនហើយ វានឹងមិនមែនជាសុបិនទៀតឡើយ ដោយ បាតង់ថ្មីរបស់ Apple បានបង្ហាញពីក្តារចុចមួយប្រភេទ ដែលអាចកែប្រែ iPad ឲ្យទៅជា Macbook ដំណើរការដោយ Mac OS ភ្លាមៗ។ វាខុសពី Magic Keyboard ដែលគ្រាន់តែផ្តល់នូវសមត្ថភាពក្តារចុច សម្រាប់ប្រើលើ iPad OS។

iPad Pro Magic Keyboard

ក្តារចុចមួយនេះ ផលិតឡើងមករួមបញ្ចូលមកស្រាប់ នូវប្រព័ន្ធប្រតិបត្តិការ CPU ក្តារចុច និង Touch pad ក្នុងកញ្ចប់មួយមកស្រាប់តែម្តង ពោលគឺវាជា Macbook ដែលគ្មានអេក្រង់ ជំនួសដោយគន្លិះពិសេសសម្រាប់ភ្ជាប់ជាមួយនឹង iPad។ ហើយប្រសិនបើចង់ប្រើ iPad ជា iPad នោះគេគ្រាន់តែដកវាចេញពីក្តារចុចជាការស្រេច។

ដោយសារវានៅជាប៉ាតង់នៅឡើយ ដូច្នេះហើយយើងមិនរំពឹងថានឹងបានឃើញវាឆាប់ៗនោះឡើយ។ ទន្ទឹមនឹងនោះ បើ Apple ធ្វើបែបនេះមែន ទីផ្សារនៃការលក់ Macbook អាចនឹងធ្លាក់ចុះ អញ្ចឹង Apple ក៏ប្រហែលជាមិនឆោតនោះដែរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់