- 2022-02-07 06:44:18
- ព័ត៌មាន
សម្តេចលើកឡើងថា «ការប្រើប្រព័ន្ធបច្ចេកវិទ្យា ជួយលុបបំបាត់អំពើពុករលួយ»
- 2022-02-07 06:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចលើកឡើងថា «ការប្រើប្រព័ន្ធបច្ចេកវិទ្យា ជួយលុបបំបាត់អំពើពុករលួយ»
ចន្លោះមិនឃើញ
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរតែគ្រប់ស្ថាប័នឯកជននិងរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធនោះដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដំណើការនានាក្នុងការបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
ជាមួយគ្នានោះដែរ តាមរយៈគណនីតេឡេក្រាម អគ្គនាយកដ្ឋានពន្ធដារ «ព័ត៌មានពន្ធដារកម្ពុជា» បានចែករំលែកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា៖ “ឥឡូវនេះយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងលុបបំបាត់អំពើពុករលួយ។ ឧទាហរណ៍ជាក់ស្ដែង៖ ពន្ធដារ បច្ចុប្បន្ន យើងមិនឲ្យអ្នកជាប់ពន្ធ ជាមួយនឹងមន្រ្តីពន្ធដារ ជួបមុខគ្នាផ្ទាល់នោះទេ ដោយសារការជួបមុខគ្នា អាចនឹងមានការតថ្លៃកើតឡើង។ ឧទាហរណ៍៖ ត្រូវបង់ ១០០ដុល្លារ តែជជែកគ្នាបង់តែ ៧០ដុល្លារដល់៣០ដុល្លារទៀតចែកគ្នាពាក់កណ្ដាលម្នាក់។ ឥឡូវអត់ទេ! បើត្រូវបង់ពន្ធណាមួយ ត្រូវបង់តាមធនាគារ ដោយមិនមានការចាំបាច់ណាមួយជួប។”
លោកបានបន្ថែមទៀតថា៖ “យើងមានប្រព័ន្ធទិន្នន័យ ទោះបីលោកទៅដល់ជើងមេឃ ក៏នៅតែអាចដឹងបានថា នៅថ្ងៃហ្នឹង ចំណូលបានកើនឡើងបានប៉ុណ្ណេះ ហើយក្នុងខែ ឬឆ្នាំហ្នឹងបានប៉ុណ្ណេះ។ ដូចនេះយើង ប្រើប្រាស់ប្រព័ន្ធអស់ទាំងហ្នឹង ដើម្បីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈទាក់ទងនឹងការប្រមូល ចំណូលពន្ធ ហើយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានជួយយើងនិងរុញរួមចំណែកកំណែទម្រង់នោះ។ យើងត្រូវតែដើរឲ្យទាន់សម័យកាល ចឹងហើយបានជាលក្ខខណ្ឌខ្លះក៏ត្រូវមានដែរ បើមន្រ្តីណាមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នឹងមិនត្រូវបានតែងតាំងនោះទេ៕” សូមទស្សនាវីដេអូខាងក្រោម៖