• 2022-02-07 04:44:35
  • ព័ត៌មាន

សាលាមួយផ្តល់ «អាហារូបករណ៍នារីក្នុង​វិស័យ​បច្ចេកវិទ្យា» ៥០កន្លែង និងថែមកុំព្យូទ័រមួយគ្រឿងទៀត

  • 2022-02-07 04:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT បានប្រកាសផ្តល់នូវ «អាហារូបករណ៍នារីក្នុងវិស័យបច្ចេកវិទ្យា» ចំនួន ៥០ កន្លែងដែលក្នុងនោះរួមមាន៖ ថ្លៃសិក្សា ៥០% មួយចប់កម្មវិធី និងឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួនមួយគ្រឿង សម្រាប់និស្សិតនារីក្នុងឆ្នាំសិក្សា ២០២២-២០២៣ ។

រូបថតដោយ៖ CADT

«អាហារូបករណ៍នារីក្នុង​វិស័យ​បច្ចេកវិទ្យា» ដើម្បីលើកកម្ពស់យុវនារីក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ផ្តល់ឱកាសសម្រាប់ប្អូនៗនារីដើម្បីបានចូលសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន។

ដូចនេះបើប្អូនៗបេក្ខនារី មានបំណងស្នើសុំអាហារូបករណ៍នេះអាចចុះឈ្មោះឲ្យបានរួសរាន់ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ អំពីដំណាក់កាលនៃការចុះឈ្មោះប្រឡង៖

១) ចុះឈ្មោះចូលរៀនតាម Online ដោយតំណភ្ជាប់៖ cadt.edu.kh/apply

២) បេក្ខជន​ត្រូវតែ​មក​ទទួល​យក​សលាកបត្រ​សុំសិទ្ធ​ប្រឡង​​នៅ​អគារ​នវានុវត្តន៍ ត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ពាក្យសុំបង់ប្រាក់​ចំនួន ១២.០០០ រៀលឬ បីដុល្លារ ដោយភ្ជាប់​ជាមួយ​រូបថត 4x6 ពីរសន្លឹក និង​កំណត់​កាលវិភាគ​នៃ​ការ​ប្រឡង

៣) បេក្ខជន​ត្រូវមក​ប្រឡង​តាមកាលវិភាគ​ដែលបានកំណត់

៤) បេក្ខជនដែល​ប្រឡងជាប់​អាចមក​ដាក់ពាក្យចូល​សិក្សានៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា៕

អត្ថបទ៖ រក្សា

មតិយោបល់