• 2022-02-03 06:22:35
  • ព័ត៌មាន

Play station 5 នឹងនៅតែមិនអាចចេញលក់តាមការបញ្ជាទិញ ដោយសារមូលហេតុនេះ

  • 2022-02-03 06:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Play station 5 ជាម៉ាស៊ីនហ្គេមដ៏ពេញនិយម ហើយវាជាម៉ាស៊ីនដ៏ខ្លាំង ដែលអ្នកលេងហ្កេមជាច្រើនកំពុងប៉ងប្រាថ្នា។ វាត្រូវបានចេញជាផ្លូវការតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ ប៉ុន្តែមកដល់សព្វថ្ងៃអ្នកមានលុយទិញក៏មិនប្រាកដថាអាចទិញបានដែរ ដោយសារតែ Sony ផលិតវាមកក្នុងចំនួនតិច។

ឥឡូវនេះយើងទទួលបានដំណឹងមិនល្អមួយទៀតហើយ សម្រាប់ Gamer ឬអ្នកគាំទ្រឧបករណ៍ហ្គេម PS5 ព្រោះថ្មីៗនេះ Sony បានសម្រេចចិត្តកាត់បន្ថយការលក់ ដោយសារការផ្គត់ផ្គង់នៃបន្ទះឈីប នៅមិនទាន់គ្រប់តម្រូវការនៅឡើយ។ បញ្ហាដែលធ្វើឲ្យ Sony កាត់បន្ថយការលក់ប្រចាំឆ្នាំពី ១៤,៨លានគ្រឿង មកនៅសល់ត្រឹម ១១,៥លានគ្រឿងនោះគឺដោយសារតែកាតផ្គត់ផ្គង់ឈីបនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

គួរបញ្ជាក់ផងដែរថា បញ្ហាដដែលនេះ គឺកើតឡើងតាំងពីការផ្ទុះឡើងនៃជំងឺកូវីដដំបូងមកម្លេះ ដោយរោងចក្រភាគច្រើននៅក្នុងប្រទេសចិន ត្រូវបានកាត់បន្ថយផលិតកម្ម ហើយមួយចំនួនតូច ត្រូវបានបិទជាស្ថាពរ។ ម៉្យាងវិញទៀត វិស័យដឹកជញ្ជូនក៏ជួយប្រទះបញ្ហា ដែលក៏ជាកត្តាមួយរំខានដល់ផលិតកម្មរបស់ឈីប៕

អត្ថបទ៖ Thea Sothun

មតិយោបល់