• 2022-02-03 03:52:48
  • ព័ត៌មាន

ជើងមេឃថ្មី! លុយគ្រីបតូទទួលស្គាល់ស្របច្បាប់ដោយទីផ្សារដ៏ធំជាងគេទី២លើលោក

  • 2022-02-03 03:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា ជាប្រទេសដែលមានទីផ្សារអ៊ីនធឺណិតធំជាងគេលើលោកលំដាប់ទី២ បានប្រកាសទទួលស្គាល់លុយគ្រីបតូស្របច្បាប់ ដោយនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។

រីឯប្រាក់ចំណូលបានពីការវេរលុយនឹងត្រូវកាត់ពន្ទ ៣០% ហើយដើម្បីចាប់យកព័ត៌មានលម្អិតនៃប្រតិបត្តិការលុយគ្រីបតូទាំងអស់ គេស្នើឱ្យមានការកាត់ពន្ធបន្ថែម ១% ទាក់ទងនឹងការទិញទ្រព្យនិម្មិតផ្សេងៗ (NFT)។

នេះបើយោងទៅតាម លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាតិបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅ។

គួរបញ្ជាក់ថា ឥណ្ឌា ជាប្រទេសទី២ទទួលស្គាល់លុយគ្រីបតូ បន្ទាប់ពី ប្រទេសអែលសាល់វ៉ាឌ័រ បានទទួលស្គាល់ Bitcoin ជារូបិយបណ្ណឌីជីថលស្របច្បាប់ កាលពី ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ កុសល

មតិយោបល់