• 2022-02-03 01:16:57
  • ហាងឆេងផលិតផល

ស្រលាញ់មួយណា? ឆែកតម្លៃឡាន Tesla ៣ម៉ូដែលនេះលក់នៅខ្មែរ

  • 2022-02-03 01:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីត្រៀមការងារដំឡើងស្ថានីយសាកថ្ម Ev ចំនួនប្រាំទីតាំងរួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ភ្នំពេញ) និងបណ្តារាជធានី-ខេត្តមួយចំនួនអាចជា ខេត្តបាត់ដំបង និងខេត្តសៀមរាប។

សន្ទះចរាចររថយន្តអគ្គិសនីនៅកម្ពុជា កាន់តែមានការកើនឡើង ពិសេសរថយន្តអគ្គិសនីTesla ដែលកំពុងមានលក់នៅលើទីផ្សារកម្ពុជា។ តោះមកឆែកតម្លៃរថយន្ត SUV ខ្នាតតូចទាំង ៣ម៉ូដែលរបស់ក្រុមហ៊ុន Tesla នេះបានប្រកាសចេញមកជាមួយសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ កំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ដូចខាងក្រោម៖

Tesla Model Y ស៊េរីឆ្នាំ២០២១ មានតម្លៃខ្ទង់ ៩៩ ៩៩៩ដុល្លារ

Tesla Model 3 ស៊េរីឆ្នាំ២០២១ មានតម្លៃខ្ទង់ ៨៨ ៩៩៩ដុល្លារ

Tesla Model X ស៊េរីឆ្នាំ២០១៦ មានតម្លៃខ្ទង់ ៨៨ ០០០ដុល្លារ

រថយន្ត Tesla រថយន្តអគ្គិសនីដែលត្រូវបានផលិតឡើងដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាកញ្ចប់អគ្គិសនីថ្មីដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ខណៈអាគុយនេះត្រូវបានឌីហ្សាញឡើងឲ្យមានចម្ងាយបើកបរតិចជាង ប៉ុន្តែថោកជាងអាគុយ lithium-nickel-cobalt-aluminum របស់ Tesla។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់