• 2022-02-02 03:25:02
  • ផលិតផលថ្មី

Samyang បញ្ចេញកែវលេន 135mm សម្រាប់កាមេរ៉ា Full-Frame Sony តម្លៃធូរជាងគេច្រើន

  • 2022-02-02 03:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samyang ដែលជាក្រុមហ៊ុនតែមួយ នឹង Rokinon ទើបបានបញ្ចេញកែវលេន 135mm F1.8 AF សម្រាប់កាមេរ៉ា Full-Frame E-Mount របស់ Sony។

Samyang AF 135mm F1.8 ជាការកែលម្អថ្មីពីលើម៉ូឌែលមុន MF 135mm F2.0 ដែលបន្ថែមនូវប្រព័ន្ធ Auto Focus និងមុខងារបន្ថែមផ្សេងៗ។ នៅលើម៉ូឌែលថ្មីនេះ វាអាចបើកទំហំ Aperture បានធំជាងមុន ផ្តល់មកវិញនូវផ្ទៃខាងក្រោយព្រាលដាច់ស្អាត រួមទាំងកញ្ចក់ពិសេស Ultra-precision Aspherical ដែលជួយរក្សារភាពព្រាលខាងក្រោយ ឲ្យកាន់តែដូចធម្មជាតិ។

ចំពោះរូបរាងខាងក្រៅ គេឃើញមានប៊ូតុងសម្រាប់ Lock Focus និងប៊ូតុងសម្រាប់កំណត់ចំងាយ Focus នៅទន្ទឹមគ្នា។ និយាយដល់ចម្ងាយ Focus វាអាចចាប់រូបភាពច្បាស់ក្នុងប្រវែងជិតបំផុតគឺ ៦៩សង់ទីម៉ែត្រ។ សម្រាប់តម្លៃរបស់លេននេះគេឃើញមានដាក់លក់នៅលើអនឡានក្នុងតម្លៃ ៩៩៩ដុល្លារ។

គួរបញ្ជាក់ផងដែរថា ត្រកូល Samyang ដែលមានប្រព័ន្ធ AF មកដល់សព្វថ្ងៃនេះមាន ៥ម៉ូឌែលហើយ រួមមាន 135mm F1.8, 24mm, 35mm, 45mm និង 75mm៕

អត្ថបទ៖ Thea Sothun

មតិយោបល់