• 2022-02-02 02:26:10
  • ព័ត៌មាន

មិនគួររំលង! ឱកាសទស្សនាឡាន-ម៉ូតូចាស់ៗអាយុជាង 30 ឆ្នាំផ្ដុំគ្នាចុងសប្ដាហ៍នេះ កុំភ្លេចចូលរួមណា៎

  • 2022-02-02 02:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia Classic Automative Club (CCAC) ត្រូវបាន បង្កើតឡើងនៅក្នុងគំនិតផ្តួចផ្តើមរបស់អ្នក ស្រឡាញ់រថយន្តបុរាណ និងម្ចាស់នៅក្នុងក្នុរាជធានីភ្នំពេភ្នំពេញ។ បន្ទាប់ពីការប្រមូលផ្តុំរថយន្តបុរាណលើកដំបូងដោយជោគជ័យក្នុងទីក្រុងភ្នំពេញរបស់ CCAC ការជួបជុំលើកទីពីរត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យ ទី 6 ខែ កុម្ភៈ ឆ្នាំ 2022!

CCAC ត្រូវបានបង្កើតឡើងជាអង្គការមិនរកប្រាក់ចំណេញដែលមានគោលបំណងប្រមូលផ្ដុំអ្នក ស្រឡាញ់រថយន្តចាស់ៗទាំងអស់នៅកម្ពុជា។ ការចូលរួមក្នុងក្លឹបនេះគឺសាមញ្ញណាស់៖ ធ្វើជាម្ចាស់យានជំនិះចាស់ ដែលមានអាយុកាលយ៉ាងតិច 30 ឆ្នាំ ហើយចូលរួមការជួបជុំកាន់តែសាមញ្ញជាងមុន៖ មានចំណង់ចំណូលចិត្តពិតប្រាកដ និងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា។

CCAC មានគោលបំណងបង្កើតការជួបជុំជាបន្តបន្ទាប់ ដើម្បីពង្រីកសហគមន៍របស់ខ្លួន។ ជាការពិតយើងដឹងថា នៅក្នុងប្រទេសកម្ពុជាយើងអាចនិងមានឡានបុរាណប៉ុន្តែជាកម្មសិទ្ធិឯកជន។ តើយើងមានឱកាសប៉ុន្មានដងដែរ ដែលអាចបានជួបរថយន្ត fiat 500 ឡានក្លាសិក Citroen ឬក៏ប្រភេទរថយន្ត Mercedes ដែលគេយកថតភាពយន្ត James Bond ឬក៏ឡានផ្សេងទៀត ? យើងដឹងថាវានិងអាចមាន។

បន្ទាប់ពីការជួបជុំដ៏អស្ចារ្យលើកទីមួយនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2021 - បានចេញដំណើរពី Treellion បៃតង និងបញ្ចប់នៅទីតាំងសណ្ឋាគារ Raffles Hotel Le Royal - CCAC នឹងប្រកាសពីការជួបជុំលើកទីពីររបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅស្ថានីយ៍រថភ្លើងកម្ពុជានៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2022 ចាប់ពីម៉ោង 1 រសៀលតទៅ។ ការធ្វើដំណើរពីទីនោះទៅកាន់ផ្ទះ Seekers Spirits House ដែលបានគ្រោងទុកនៅម៉ោង 3:30 រសៀល។

យើងរំពឹងថានឹងមានយានជំនិះពី 20 ទៅ 30 គ្រឿងនឹងចូលរួមក្នុងការជួបជុំលើកទី 2 និងអ្នកចូលចិត្តរថយន្តបុរាណជាច្រើនទៀត។ ប្រសិនបើអ្នកជាម្ចាស់យានជំនិះបុរាណ សង្ឃឹមថានឹងបានជួបអ្នកនៅស្ថានីយ៍រថភ្លើងនៅថ្ងៃទី 6 ខែកុម្ភៈវេលាម៉ោង 1 រសៀល ឬក៏អាចទាក់ទង CCAC ដើម្បីចូលរួមការប្រជុំ យើងនឹងស្វាគមន៍អ្នកដោយរីករាយ! ប៉ុន្តែប្រសិនបើអ្នកគិតថាការធ្វើឡើងនៅថ្ងៃអាទិត្យគឺជាថ្ងៃដែលអ្នកត្រូវការពេលសម្រាក យើងស្នើសុំឱ្យអ្នកទៅមើលការជួបជុំដ៏គួរឱចាប់អារម្មណ៍នេះ។

សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទង CCAC សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកយើង៖ Cambodiaclassicautomotiveclub

អត្ថបទ៖ ម៉េងងី

មតិយោបល់