• 2022-01-31 08:15:34
  • ផលិតផលថ្មី

ស្មាតហ្វូន​ថ្មី Motorola Frontier ​អាច​មាន​កាមេរ៉ា​ធំប៉ុនគ្រាប់ភ្នែក​ និង​ឆ្នាំងសាក 125W

  • 2022-01-31 08:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ២ខែមុន គេ​បាន​លេចឮថា ស្មាតហ្វូន​ថ្មីរបស់ Motorola នឹង​បំពាក់​សេនស័រ​កាមេរ៉ា​ធំបំផុតដល់ 200MP ដែល​ជាបច្ចេកវិទ្យារបស់ Samsung។ ថ្មីៗនេះ តាមរយៈ​​រូបភាព​លេចធ្លាយ​នៅលើ​បណ្តាញ​អនឡាញ បង្ហាញ​កាន់តែច្បាស់​ថែមទៀត អំពី​លេនកាមេរ៉ាស្មាតហ្វូន Motorola ថ្មី ដែល​មាន​រូបរាងដ៏ធំច្បាស់ក្រឡែតនោះគឺជាម៉ូដែល Frontier គ្រោង​ចេញ​លក់​នៅអំឡុង​ខែកក្កដា ឆ្នាំ២០២២។

គេជឿជាក់ថា ស្មាតហ្វូនថ្មីនេះពិតជាបំពាក់​កាមេរ៉ាមេ 200MP និង​មានលេនកាមេរ៉ា២គ្រាប់​ទៀត​នៅខាងក្រោម ដែលមានទំហំ 50MP ultrawide និង 12MP telephoto។ មិនតែប៉ុណ្ណោះកាមេរ៉ាខាងមុខ ឬកាមេរ៉ាសែលហ្វី អាច​នឹង​មានទំហំដល់ 60MP ឯណោះ។

Motorola Frontier ត្រូវបានគេដឹងទៀតថា មាន​អេក្រង់កោងទំហំ ៦,៦៧អ៊ីញ ប្រភេទកញ្ចក់ pOLED ល្បឿន 144Hz។ វា​ក៏ទំនងជាប្រើ​ឈីប Snapdragon 8 Gen 1 Plus ដែល​ក្រុមហ៊ុន Qualcomm ទើបប្រកាសចេញ ដំណើរការ​ជាមួយ​ RAM 8/12GB ជាមួយ​ទំហំផ្ទុក 128/256GB។

បើនិយាយពីថ្មវិញ វាមិនធំណាស់ណាទេ គឺមាន​ទំហំ​ត្រឹមតែ 4500mAh ប៉ុន្តែភ្ជាប់មកជាមួយ​ឆ្នាំងសាកលឿន 125W និង​ឆ្នាំងសាក​ឥតខ្សែដែលមានល្បឿនចន្លោះពី 30W ទៅ 50W។ វា​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 12 ជាមួយ​ MyUX interface របស់ Motorola៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់