• 2022-01-31 01:47:24
  • ហាងឆេងផលិតផល

កាដូចូលឆ្នាំចិន! ចង់ទិញ iPhone 13 ឆែកតម្លៃមើលសិនទៅ

  • 2022-01-31 01:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone មួយទឹកតម្លៃ​លក់​នៅ​តាម​ហាង​កាន់​ធូរ​ថ្លៃៗទៅ តែ​បើ​ងាក​មក​មើល​តម្លៃ iPhone 13 ថ្មី​ដែល​​នៅ​មាន​តាម​ហាង​វិញ ក៏​ធ្លាក់​ថ្លៃ​ច្រើន​បើ​ធៀប​ជា​មួយ​ខែមុនៗ។

បច្ចុប្បន្ន​នៅ​តាម​ហាង​នៅ​តែ​មាន​លក់​ជា​ហូរហែ ប៉ុន្តែ​បើ​ធៀប​ជា​មួយ​ពេល​មក​ដល់​ទីផ្សារ​កម្ពុជាដំបូង​ សម្រាប់ iPhone 13 ធ្លាក់​ថ្លៃ​អស់​ជាង ១០០ដុល្លារ iPhone 13 Pro ធ្លាក់​ថ្លៃ​ជាង ២០០ដុល្លារ និង iPhone 13 Pro Max ធ្លាក់​ថ្លៃ​ជាង ៣០០ដុល្លារ។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ​ខាង​ក្រោម៖

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB។

សូម​បញ្ជាក់​ដែរ​ថា សម្រាប់​តម្លៃ​ខាង​លើ​នេះ​អាច​មាន​ការ​ប្រែប្រួល​​នៅ​តាម​ហាង​បន្ទាប់​ពី​ចុះ​ផ្សារ។​

អត្ថបទ៖ ម៉េងងី

មតិយោបល់