• 2022-01-28 03:34:33
  • ព័ត៌មាន

លើកទីមួយ មេ Facebook ទម្លាយសារជាមួយប្រពន្ធ ផ្អើលអ្នក Share រាប់សែននាក់

  • 2022-01-28 03:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាលើកទីមួយហើយ Mark Zuckerberg បានទម្លាយសាររបស់ខ្លួនលើ Messenger ជាមួយនឹងភរិយារបស់ខ្លួន Priscilla Chan ធ្វើឱ្យមានអ្នកចែករំលែកលើបណ្ដាញសង្គមរាប់សែននាក់ ។

ក្នុងសារនោះ មេធំរបស់ក្រុមហ៊ុន Meta បានឆ្លងឆ្លើយជាមួយភរិយាធម្មតានៅលើកម្មវិធី Messenger ប៉ុន្ដែភ្លាមៗនោះ ក្នុងឆាត Messenger បានលោតដំណឹងថា Priscilla បាន Screenshot សាររបស់ Mark។

ហើយនេះជាមូលហេតុដែល Mark បានបង្ហោះសារជាមួយភរិយាខ្លួនដំបូង គឺដើម្បីបង្ហាញពីមុខងារថ្មីនៅក្នុង end-to-end encrypted របស់ Messenger ដែលវាអាចដឹងថា ភាគីម្ខាងទៀតបាន Screenshot សាររបស់យើង។

គួរបញ្ជាក់ថា end-to-end encrypted ជាមុខងារផ្ញើសារសុវត្ថិភាព ដែល Facebook បានដាក់ឱ្យប្រើតាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយថ្មីៗនេះ នៅពាក់កណ្ដាលឆ្នាំ២០២១ Facebook ក៏បានបន្ថែមសុវត្ថិភាពបន្ថែម ចំពោះការខលទាំងសំឡេង និងវីដេអូផងដែរ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់