• 2022-01-28 02:47:57
  • ផលិតផលថ្មី

​Range Rover 2022 ដាក់លក់ហើយ តម្លៃជាង ១៣ម៉ឺនដុល្លារ

  • 2022-01-28 02:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលរថយន្ត SUV ដែលល្បីល្បាញបំផុត​គឺ Range Rover ឆ្នាំ​២០២២ ត្រូវបាន​ក្រុមហ៊ុន Land Rover ប្រកាស​បើក​ឱ្យអតិថិជនកុម្មង់បានហើយ ប៉ុន្តែ​មាន​តែ ២ option ប៉ុណ្ណោះ គឺ SV និង Plug-in Hybrid។

Range Rover SV ជាប្រភេទរថយន្ត​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​អតិថិជន​កែកុន​ចេញ​ជា option ផ្សេង​ៗបានដល់ចំនួន ១,៦លានបែបឯណោះ ដូចជា កម្លាំងម៉ាស៊ីន, កង់, ផ្នែកខាងមុខ និងខាងក្រោយ, ជម្រើស​ពណ៌ខាងក្រៅ និងខាងក្នុង, ការឌីហ្សាញ themes និង​ថ្នាំកូត​រថយន្ត​សេរ៉ាមិចជាដើម ទៅតាមចំណូលចិត្ត។

រថយន្តនេះ​ប្រើម៉ាស៊ីនសាំង twin-turbo ចំណុះ ៤លីត្រ ផលិត​បានកម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣លីត្រ ផលិតបាន​កម្លាំង ៣៤៦សេះ និង​កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។

​ចំណែក​ប្រភេទ Plug-in Hybrid វិញមាន​ ២ option ទៀត គឺ P510e និង P440e Extended-Range ដែលសាកភ្លើងពេញ​ម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ១១២គីឡូម៉ែត្រ។

សម្រាប់ P440e ប្រើមាស៊ីន Ingenium ចំណុះ៣លីត្រ ដំណើរការ​ជាមួយម៉ូទ័រ​អគ្គិសនី ១០៥​គីឡូវ៉ាត់ ផលិតបាន​កម្លាំងសរុប ៤៣៣សេះ និងកម្លាំងរមួល ៦១៩ញ៉ូតុនម៉ែត្រ។ ចំណែក option P510e ប្រើម៉ាស៊ីនដូចគ្នា ប៉ុន្តែអាចផលិតកម្លាំងសរុបបានដល់ ៥០៣សេះ និងកម្លាំងរមួល ៧០២ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ប្រើពេលត្រឹម ៥,៣វិនាទី។

ចំពោះតម្លៃវិញ គឺ​ប្រភេទ Plug-in Hybrid ខ្ទង់ ១៣ ៨០០០ដុល្លារ ចំណែក SV ប្រហែល ១៩៥ ០០០ ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សំភី

មតិយោបល់