• 2022-01-28 03:00:00
  • ផលិតផលថ្មី

ក្រុមហ៊ុនកាមេរ៉ាអ្នកមាន Leica ទើបប្រកាសចេញកែវលេន 50mm ក្នុងតម្លៃត្រឹមតែ ៧ ៩០០ដុល្លារ

  • 2022-01-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មែនហើយ អ្នកមិនបានអានខុសឡើយ កែវលេនកាមេរ៉ាមួយនេះមានតម្លៃ ៧ ៩០០ដុល្លារ។ វាមានឈ្មោះថា Leica M Noctilux 50mm f/1.2 ដែលជាការត្រឡប់មកវិញនូវប្រភេទកែវលេនកាមេរ៉ាត្រកូល Leica M។ Leica M Noctilux នេះមានប្រវត្តិតាំងពី ឆ្នាំ១៩៦៦ ដែលកាលនោះ ទំហំ Aperture f/1.2 គឺជាទំហំដ៏ធំ សម្រាប់បច្ចេកវិទ្យានាពេលនោះ។

កែវឡេន Leica M Noctilux 50mm f/1.2 ឆ្នាំ២០២២ នេះ ត្រូវបានឌីហ្សាញយ៉ាងផ្ចិតផ្ចង់ ដោយរក្សានូវរូបរាងបែបបុរាណ ប៉ុន្តែបំពាក់ដោយបច្ចេកវិទ្យាទំនើបសម័យថ្មី បង្កើតបានជាកែវលេនដ៏ប្រណិត សម្រាប់វិស័យថតរូបបច្ចុប្បន្ន។ លើសពីនេះ វាក៏ជាប់ឈ្មោះជាលេនដំបូង ដែលប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់កែវ Aspherical elements ជួយឲ្យរូបភាពផលិតចេញមក មានភាពត្រង់ស្អាត មិនទាញនៅគែមរូបភាព។

ចំពោះតម្លៃប៉ុណ្ណេះ វាអាចរាប់បានថាជាកែវលេន ៥០មីល្លីម៉ែត្រដែលមានតម្លៃថ្លៃជាងគេផងដែរ។ ចុះប្រិយមិត្តវិញយល់យ៉ាងណា ចំពោះកែវលេនមួយនេះ? កុំភ្លេចបញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោម៕

អត្ថបទ៖ Thea Sothun

មតិយោបល់