• 2022-01-27 01:00:00
  • ព័ត៌មាន

នាឡិកាវៃឆ្លាត Pixel របស់ Google ដែលលេចពត៌មានតាំងពី ២០១៨ គ្រោងនឹងបង្ហាញខ្លួនឆាប់ៗ

  • 2022-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ជាក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា ដែលបច្ចុប្បន្នកំពុងកាន់កាប់ក្រុមហ៊ុននាឡិកា Fitbit ក្នុងដៃ ហើយទន្ទឹមនឹងនោះ Google ក៏មានប្រព័ន្ធប្រត្តិបត្តការណ៍នាឡិកាវៃឆ្លាតផ្ទាល់ខ្លួន Wear OSផងដែរ។ ផ្ទុយពីនេះ Google បែបជាមិនបញ្ចេញនាឡិកាផ្ទាល់ខ្លួនទៅវិញ។ កន្លងមកយើងក៏ធ្លាប់បានលឺព័ត៌មានពីវាតាំងពីឆ្នាំ ២០១៨ មកម្លេះ តែគួរឲ្យស្តាយ ព័ត៌មានទាំងនោះ គ្រាន់តែជាពាក្យចចាអារ៉ាមប៉ុណ្ណោះ។

Google fitbit watch

ថ្មីៗនេះ យោងតាមគណនី Twitter មួយឈ្មោះថា Jon Prosser បានឲ្យដឹងថា Pixel Watch នឹងលេចរូបរាងនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះហើយ។ បើតាមរូបបែកធ្លាយនោះ Pixel watch មានរាងមូល ស្រដៀងនឹង Galaxy Watch 4 មានអេក្រង់លាតពេញគែម ជាមួយនឹងប៊ូតុងមួយនៅផ្នែកចំហៀង។

គួរបញ្ជាក់ផងដែរថា កន្លងមកក៏ធ្លាប់មានពត៌មានថា Pixel Watch នេះនឹងចេញជាផ្លូវការកាលពីឆ្នាំ ២០២១កន្លងទៅដែរ ប៉ុន្តែបែជាស្ងាត់ទៅវិញ។ ហើយលើកនេះ អ្នកវិភាគជាច្រើនក៏មិនរំពឹងថាបានឃើញវាជាផ្លូវការដែរ ចំណែកឯការពិតទៅជាយ៉ាងណានោះ យើងមានតែរង់ចាំមើលថ្ងៃទី២៦ ខែឧសភាខាងមុខនេះតែប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun

មតិយោបល់