- 2022-01-26 06:52:04
- ព័ត៌មាន
បណ្ដាញវីដេអូធំបំផុត YouTube មានបំណងដើរទៅកាន់ទីផ្សារ NFT
- 2022-01-26 06:52:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាញវីដេអូធំបំផុត YouTube មានបំណងដើរទៅកាន់ទីផ្សារ NFT
ចន្លោះមិនឃើញ
បណ្ដាញវីដេអូដ៏ធំ YouTube មានបំណងចូលទៅកាន់ទីផ្សារ NFT ដែលគេហៅជា កម្មសិទ្ធិឌីជីថលមានតែមួយ ទ្រទ្រង់ដោយបច្ចេកវិទ្យា Blockchain។ នេះបើយោងទៅតាម លិខិតមួយបានផ្សព្វផ្សាយចេញដោយនាយកប្រតិបត្តិ YouTube លោក Susan Wojcicki។
ក្នុងលិខិតនោះ លោក Wojcicki បានលើកឡើងថា "យើងតែងតែផ្តោតទៅលើការពង្រីកecosystem ដើម្បីជួយទៅដល់ចំណូលអ្នកបង្កើតមាតិកាផ្សេងៗ ក្នុងនោះក៏រួមមាន NFT ខណៈពេលដែលបន្តពង្រឹង និងលើកកម្ពស់ សម្រាប់អ្នកបង្កើតមាតិកា និងអ្នកគាំទ្រនៅលើ YouTube"។
គួរបញ្ជាក់ថា NFT កំពុងត្រូវបានក្រសែភ្នែករបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើនចាប់អារម្មណ៍ និងឈានទៅកាន់វា តួយ៉ាងដូចជាបណ្ដាញសង្គមដ៏ធំជាងគេ Instagram និង WhatsApp របស់ក្រុមហ៊ុន Meta ដែលកំពុងធ្វើការនៅលើរឿងនេះ៕