- 2022-01-26 05:54:43
- ព័ត៌មាន
រថយន្ត Mercedes តូចជាងគេ S-Class ឆ្នាំ២០២២ នឹងទៅដល់សហរដ្ឋអាមេរិកឆាប់ៗ ហើយនេះតម្លៃវា!
- 2022-01-26 05:54:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Mercedes តូចជាងគេ S-Class ឆ្នាំ២០២២ នឹងទៅដល់សហរដ្ឋអាមេរិកឆាប់ៗ ហើយនេះតម្លៃវា!
ចន្លោះមិនឃើញ
កន្លងទៅ Mercedes បានប្រកាសចេញជាផ្លូវការរួចមកហើយ នូវរថយន្ត Sedan ដ៏ពេញនិយមមួយគឺម៉ូឌែល C-Class ឆ្នាំ២០២២។ លើកនេះវាត្រូវបានកែប្រែរូបរាងទាំងស្រុង ធំជាងមុន កាចជាងមុន និងកាន់តែមានអំណាចដូចបងធំ S-Class ដែរ។ រថយន្តនេះនឹងត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក នាត្រីមាសដើមឆ្នាំនេះហើយ។
Mercedes C-Class ឆ្នាំ២០២២ ដែលនឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនេះ ចែកចេញជា២ម៉ូឌែលធំៗគឺ ម៉ូឌែល Premium និងម៉ូឌែល Exclusive ហើយម៉ូឌែលទាំងពីរ សុទ្ធតែមានជម្រើសប្រើប៉ុងពីរ 4MATIC ដូចគ្នា។
ម៉ូឌែល Premium មានតម្លៃចាប់ពី ៤៣,៥៥០ដុល្លារ លើប៉ុង១ និងតម្លៃ ៤៥,៥៥០ដុល្លារសម្រាប់ម៉ូឌែលប៉ុងពីរ 4MATIC។ រថយន្តនេះបំពាក់ដោយកុងទ័រឌីជីថល ទំហំ១២,៣អ៊ីញ ជាមួយនឹងម៉ាញ៉េទំហំ ១១,៩អ៊ីញ ដើរដោយប្រព័ន្ធ MBUX ហើយមានសេនស័រស្កេនម្រាមដៃផងដែរ។ ចំពោះម៉ាញ៉េនេះ វាមានមុខងារ Wireless Apple Carplay ក៏ដូចជា Android Auto មកស្រាប់តែម្តង។
រីឯមុខងារបន្ទាប់បន្សំផ្សេងៗមានដូចជា កៅអីក្តៅត្រជាក់ ដំបូលបើក យ៉ាន់កង់១៨អ៊ីញ ភ្លើងបំភ្លឺផ្លូវ LED ដែលអាចបិទបើកហ្វា កូដដោយស្វ័យប្រវត្តិ ភ្លើង Ambient light និងប្រព័ន្ធ Mode បើកបរ។
ចំណែកឯម៉ូឌែល Exclusive មានតម្លៃចាប់ពី ៤៥,៨០០ដុល្លារ លើប៉ុង១ និងតម្លៃ ៤៧,៨០០ដុល្លារសម្រាប់ម៉ូឌែលប៉ុងពីរ 4MATIC។ ម៉ូឌែលនេះ មានមានគ្រប់ Option ដែលមាននៅលើម៉ូឌែល Premium ប៉ុន្តែត្រូវបានបន្ថែមនូវលក្ខណៈពិសេសបន្ថែមទៀត។
លក្ខណៈពិសេសទាំងនោះមានដូចជា ប្រព័ន្ធចូលចតអូតូ កាមេរ៉ា៣៦០ ភ្លើង Ambient light ទំនើបជាង ភ្លើងបំភ្លើលើឈ្នាន់ពេលបើកទ្វា ប្រដាប់សាកថ្មទូរសព្ទឥតខ្សែ និងប្រព័ន្ធសំឡេង Burmester 3D surround sound ។
គួរបញ្ជាក់ផងដែរថារថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ mild-hybrid ៤៨វ៉ុល មានកម្លាំង ២៥៥សេះ រត់ដោយប្រអប់លេខអូតូ ៩វគ្គ៕