
- ពុធ, 26 មករា 2022 02:47
- ព័ត៌មាន
ឡានអគ្គិសនីទំនើប Kia EV6 2022 ដាក់លក់នៅទីផ្សារអាមេរិក ក្នុងតម្លៃចាប់ពី ៤ម៉ឺនដុល្លារ
- ពុធ, 26 មករា 2022 02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីទំនើប Kia EV6 2022 ដាក់លក់នៅទីផ្សារអាមេរិក ក្នុងតម្លៃចាប់ពី ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុនរថយន្តរបស់កូរ៉េខាងត្បូងបានប្រកាសជាផ្លូវការ នូវតម្លៃរបស់រថយន្តអគ្គិសនី Kia EV6 ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។ ចំពោះតម្លៃរបស់វា ចែកចេញជា៤ខុសគ្នា ទៅតាមចំងាយបើកបរ និង Option ដូចខាងក្រោម៖
ម៉ូឌែល EV6 Light RWD ប្រើប្រាស់អាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៦៧សេះ ប្រើប៉ុងក្រោយ អាចបើកបរបានចម្ងាយ ២៣០ម៉ាយ៍ ឬប្រហែល ៣៧០គីឡូម៉ែត្រ។ ដាក់លក់ក្នុងតម្លៃ ៤០,៩០០ដុល្លារ។
ម៉ូឌែល EV6 Wind RWD ប្រើប្រាស់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២១៨សេះ ប្រើប៉ុងក្រោយ អាចបើកបរបានចម្ងាយ ៣១០ម៉ាយ៍ ឬប្រហែល ៥០០គីឡូម៉ែត្រ។ ដាក់លក់ក្នុងតម្លៃ ៤៧,០០០ដុល្លារ។
ម៉ូឌែល EV6 Wind Dual Motor e-AWD ប្រើប្រាស់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីពីរ មានកម្លាំង ៣២០សេះ ប្រើប៉ុងពីរ អាចបើកបរបានចម្ងាយ ២៧៤ម៉ាយ៍ ឬប្រហែល ៤៤០គីឡូម៉ែត្រ។ ដាក់លក់ក្នុងតម្លៃ ៥០,៩០០ដុល្លារ។
ម៉ូឌែល EV6 GT-Line RWD ប្រើប្រាស់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២១៨សេះ ប្រើប៉ុងក្រោយ អាចបើកបរបានចម្ងាយ ៣១០ម៉ាយ៍ ឬប្រហែល ៥០០គីឡូម៉ែត្រ។ ដាក់លក់ក្នុងតម្លៃ ៥១,២០០ដុល្លារ។
ម៉ូឌែល EV6 GT-Line Dual Motor e-AWD ប្រើប្រាស់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីពីរ មានកម្លាំង ៣២០សេះ ប្រើប៉ុងពីរ អាចបើកបរបានចម្ងាយ ២៧៤ម៉ាយ៍ ឬប្រហែល ៤៤០គីឡូម៉ែត្រ។ ដាក់លក់ក្នុងតម្លៃ ៥៥,៩០០ដុល្លារ៕