• 2022-01-26 02:42:41
  • ព័ត៌មាន

ទៅមើល iPhone ដើរតួជាសោបន្ទប់ដោយងាយ ទោះអស់ថ្មក៏នៅប្រើបាន ក្នុង Wallet App

  • 2022-01-26 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថា ពេល Apple បានដាក់បង្ហាញ iOS 15 និង watchOS 8 ដោយកម្មវិធី Wallet មានលទ្ធភាពអាចប្រើជាសោផ្ទះ សោបន្ទប់សណ្ឋាគារ កាតជណ្ដើរយន្ត គ្រាន់តែយក iPhone ដាក់ក្បែរតែប៉ុណ្ណោះ គឺអាចដោះសោរបានភ្លាម។

សណ្ឋាគារ Hyatt ដែលមានទីតាំងជាច្រើននៅសហរដ្ឋអាមេរិច បានដាក់សាកល្បងប្រើមុខងារនេះដំបូង។

យោងតាមការតេសផ្ទាល់មុខងារនេះគឺងាយស្រួលប្រើ ដោយអាចដោះសោទ្វារ និងជិះជណ្ដើរយន្តប្រើកាត គ្រាន់តែដាក់ iPhone នៅក្បែរកន្លែងដោះសោរតែប៉ុណ្ណោះ បន្ទាប់មកសោរក៏ដោះបានភ្លាម។

សំនួរសួរថា ចុះបើ iPhone អស់ថ្ម តើវាអាចបន្តដោះសោទ្វារបានទៀតឬអត់? ចម្លើយគឺបាន ព្រោះ iPhone នឹងដំណើរការមុខងារ Power Reserve អាចឱ្យវាប្រើជាសោទ្វារបាន ៥ម៉ោង ចុងក្រោយផងដែរ។

ដើម្បីកាន់តែច្បាស់បន្ថែមសូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់