• 2022-01-26 01:43:47
  • ហាងឆេងផលិតផល

អេមណាស់! មកដឹងតម្លៃ PlaySation 5 កំពុងដាក់លក់នៅខ្មែរ

  • 2022-01-26 01:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​លេង​ហ្គេម PlaySation 5 ដែល​ធ្វើឲ្យ​​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​កាន់​តែ​ជក់​ចិត្ត ត្រូវ​បាន​ប្រកាស​ចេញ​​មក​ជា​មួយ​​​ចំណុច​ខ្លឹម ៣ ដូច​ជា​អង្គ​គណនា​ថ្មី ​ការ​គាំទ្រ​ហ្គេម​ចាស់​របស់ PS4 និង​ប្រព័ន្ធ​សំឡេង​ថ្មី​ជា​ដើម។

ឧបករណ៍​លេង​ហ្គេម​កម្សាន្ត​ដែល​ក្រុមហ៊ុន Sony​ បញ្ចេញ​លក់​កាល​ពី​ចុង​ឆ្នាំ​២០២០​កន្លង​ទៅ បាន​ប្រើ​ប្រាស់​អង្គ​ផ្ទុក​ប្រភេទ SSD ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​ហ្គេម​ផង​ដែរ ដែល​មាន​ទំហំ ៨២៥GB ហើយ​មាន​ល្បឿន ៥,៥GB/មួយ​វិនាទី។ PS5 ក៏​មាន​គាំទ្រ​នូវ​ក្រាហ្វិក​កម្រិត 8K, កម្រិត 4K ដែល​មាន Refresh Rate 120Hz និង​ 3D Audio ផង​ដែរ។

PS5 ​មាន​ចែក​ចេញ​ជាពីរ​ប្រភេទ​ដែល Sony បាន​បង្កើត​នូវ​គ្រឿង​បំពាក់​បន្ថែម​ជា​ច្រើន​មក​ជា​មួយ រួម​មាន​​ឆ្នាំង​សាក DualSense, កាមេរ៉ា​កម្រិត HD ថ្មី, ឧបករណ៍​ពាក់​ក្បាល Pulse 3D Wireless និង​ឧបករណ៍​បញ្ជា​មួយ​ផង​ដែរ។ ​តាម​ប្រភព​ពី​ហាង NIKA Phone Shop បាន​បង្ហាញ​តម្លៃ​លក់​របស់ PlaySation 5 ដោយ​ដាក់​លក់​ក្នុង​តម្លៃខ្ទង់ ៩៤៩ដុល្លារ ប្រភេទ Standard Edition ៕​

អត្ថបទ៖ ម៉េងងី

មតិយោបល់