
- 2022-01-25 04:16:36
- ផលិតផលថ្មី
Peugeot ចេញម៉ូតូអូតូថ្មី ១២៥សេសេ ធុងផ្ទុកសាំងបាន ៨លីត្រ តម្លៃជិត ៤ពាន់ដុល្លារ
- 2022-01-25 04:16:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Peugeot ចេញម៉ូតូអូតូថ្មី ១២៥សេសេ ធុងផ្ទុកសាំងបាន ៨លីត្រ តម្លៃជិត ៤ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Peugeot បានប្រកាសចេញជាផ្លូវការនូវម៉ូតូម៉ូដែល Django 125 ABS ឆ្នាំ២០២២ ដែលមានរូបរាង cute បែបក្លាស៊ីកដ៏ទាក់ទាញ ប៉ុន្តែតម្លៃក៏រាងថ្លៃគួរសមដែរ បើគិតពីទីផ្សារក្នុងស្រុកខ្មែរយើង។
ម៉ូតូ Peugeot Django បំពាក់កុងទ័រឌីជីថល ចង្កៀងមុខ LED រាងមូល ហើយភ្លើងស៊ីញ៉ូនៅជាប់កាបាំង រំលេចដោយឡូហ្គូ Peugeot នៅចំកណ្តាល។ ឯចង្កៀងស្តុបក្រោយ មានរាងពងក្រពើ ហើយភ្លើងស៊ីញ៉ូក្រោយ ស្ថិតនៅផ្នែកត្រគាក។
កាន់តែគួរឱ្យចាប់អារម្មណ៍ ម៉ូតូអូតូនេះ មានកៅអីពូកខណ្ឌចែកជាពីរផ្នែក សម្រាប់មនុស្សពីរនាក់អង្គុយខាងមុខ និងអង្គុយខាងក្រោយដែលមានដែកសម្រាប់កាន់ផងដែរ។
ម៉ូតូ Django 125 ABS ប្រើម៉ាស៊ីនចំណុះ ១២៥សេសេ ផលិតបានកម្លាំង ១០,៤៥សេះ និងកម្លាំងរមួល ៩,៣ញ៉ូតុនម៉ែត្រ។ ធុងរបស់វាផ្ទុកសាំងបានដល់ចំណុះ ៨,៥លីត្រឯណោះ។ ជាមួយនឹងហ្វ្រាំងឌីសមុខក្រោយ វាបានបំពាក់ប្រព័ន្ធ ABS។
ម៉ូតូនេះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣៨០០ដុល្លារ៕