• 2022-01-24 08:45:00
  • ផលិតផលថ្មី

មិនមានភ្លើងក៏មិនអី! នាឡិកា Garmin Fenix 7 សាកថ្មដោយ Solar កាន់បានយូរដល់ ២១៣ម៉ោង

  • 2022-01-24 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Garmin បានប្រកាសចេញនូវនាឡិកាវៃឆ្លាតជំនាន់ថ្មី Garmin Fenix7 សម្រាប់អ្នកចូលចិត្តលេងកីឡា និងផ្សងព្រេង។ ក្នុងត្រកូល Garmin Fenix វាជានាឡិកាវៃឆ្លាតភ្ជាប់មកស្រាប់ដោយ GPS និងមុខងារតាមដានកីឡា និងសកម្មភាពដ៏សម្បូរបែប ហើយសម្រាប់ម៉ូឌែលថ្មីនេះ វាត្រូវបានបន្ថែមថ្មីនូវបន្ទះ Solar កញ្ចក់ការពារប្រភេទត្បូង sapphire និងលោហៈស្រោបខ្លួនជាប្រភេទទីតាញ៉ូម។

Garmin Fenix7 ត្រូវបានប្រកាសចេញមកចំនួន ៣ម៉ូឌែលគឺ Fenix 7S, vanilla Fenix 7 និង Fenix 7X។ នាឡិកាវៃឆ្លាតទាំង៣នេះ សុទ្ធតែមានជំរើសទំហំមុខចំនួន៤ ដូចជា 42mm, 44mm, 47mm និង 51mm តម្រូវគ្រប់ទំហំដៃរបស់អ្នកប្រើប្រាស់តែម្តង។

ដោយសារវាមានជម្រើសទំហំមុខច្រើន ដូច្នេះហើយទំហំអេក្រង់ក៏ខុសគ្នាទៅតាមនោះដែរ ដោយមានទំហំចាប់ពី ១,២អ៊ីញ លើម៉ូឌែល 42mm និង១,៤អ៊ីញសម្រាប់ម៉ូឌែល 51mm។ ចំណុចដែលដូចគ្នានៃអេក្រង់ទាំងអស់នេះ គឺវាសុទ្ធតែប្រើបន្ទះបង្ហាញប្រភេទ MIP(memory-in-pixel) ជាមួយនឹង haptic controls ពីប៊ូតុងនៃជ្រុងទាំង៥ របស់នាឡិកា។

សម្រាប់លក្ខណៈពិសេសរបស់នាឡិកាទាំងនេះគឺវាមានសេនស័រ SpO2 សេនស័រវ៉ាស់ចង្វាក់បេះដូង សេនស័រវ៉ាស់កម្រិតស្ត្រេស ដង្ហើម និងដំណេក និងអាចចូលទឹកបានដល់កម្រិតសម្ពាធ 10ATM។ រីឯថាមពលថ្មវិញ វាអាចរស់បានដល់៩០ ម៉ោងសម្រាប់ម៉ូឌែលតូច Fenix 7S និងអាចរស់ដល់ ២១៣ម៉ោងសម្រាប់ម៉ូឌែល Fenix 7X។

ចំពោះតម្លៃវិញ ម៉ូឌែលដំបូង Fenix 7S និងvanilla Fenix 7មានតម្លៃខ្លួនចាប់ពី ៧០០ដុល្លារ ហើយប្រសិនបើអ្នករើសយកម៉ូឌែលកំពូល ជាមួយនឹងមុខងារ Solar និងកញ្ចក់ sapphire នោះតម្លៃនឹងកើនដល់ ខ្ទង់១ពាន់ដុល្លារ នៅទីផ្សារបរទេស៕

អត្ថបទ៖ Thea Sothun

មតិយោបល់