- 2022-01-24 06:59:13
- ព័ត៌មាន
iPad Pro ឆ្នាំ២០២២នេះ អាចនឹងចេញយឺតជាងរាល់ដង ប៉ុន្តែលើកនេះប្រើឈីប Apple M2
- 2022-01-24 06:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPad Pro ឆ្នាំ២០២២នេះ អាចនឹងចេញយឺតជាងរាល់ដង ប៉ុន្តែលើកនេះប្រើឈីប Apple M2
ចន្លោះមិនឃើញ
កន្លងមក ជុំវិញពាក្យចចាមអារ៉ាមអំពី iPad Pro យើងអាចដឹងបានថា iPad Pro 2022 នឹងប្រើប្រាស់ខ្នងក្រោយជាកញ្ចក់ ហើយ iPad Pro ១១អ៊ីញ នឹងប្រើអេក្រង់ Mini-LED ដូចម៉ូឌែល ១២,៩ អ៊ីញដែរ។
ថ្មីៗនេះ យោងតាមអ្នកវិភាគ ល្បីៗបានធ្វើការប៉ានស្មានថា iPad Pro ដែលនឹងចេញក្នុងឆ្នាំ ២០២២នេះអាចនឹងត្រូវបំពាក់ដោយឈីបថ្មីពី Apple ឈ្មោះថា M2។ Apple M2 ជាឈីបស្នងដំណែងពីបងរបស់វា M1 ដែលធ្លាប់ឃើញមានបំពាក់លើ iPad Pro 2021 កន្លងទៅ។ ឈីប Silicon M2 ចេញថ្មីនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាទំហំ 3nm ដែលផ្តល់មកវិញនូវកម្លាំងខ្លាំងជាងមុនដល់ទៅ ១៥ភាគរយ បើប្រៀបនឹង M1 5nm ហើយឈីបនេះ ក៏នឹងមាន GPU ខ្លាំងជាងមុនផងដែរ។
ប្រាកដណាស់ របស់ល្អត្រូវការពេលវេលា ដូច្នេះហើយ iPad ដែលចេញក្នុងឆ្នាំនេះ ប្រហែលជាមិនអាចបានឃើញវត្តមានរបស់វាក្នុង ខែ៤ នោះទេ ដោយត្រូវពន្យាពេលបន្ថែមទៀតរហូតដល់ពាក់កណ្តាលឆ្នាំ។ មិនត្រឹមតែ iPad នោះទេ សូម្បីតែ Macbook Pro 14 និង Macbook Air 2022 ក៏ទំនងជាប្រើឈីបនេះដូចគ្នា៕