• 2022-01-25 01:00:00
  • ផលិតផលថ្មី

Canon ចេញកាមេរ៉ាកូនកាត់ថ្មី អាចថតវីដេអូបាន 8K និងរូបភាពដល់ 45MP

  • 2022-01-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conon ជាក្រុមហ៊ុនដ៏ល្បី ខាងវិស័យបច្ចេកវិទ្យានៃម៉ាស៊ីនថតរូប ហើយថ្មីៗនេះ ក្រុមហ៊ុនទើបបានបញ្ចេញនូវកាមេរ៉ាត្រកូល EOS Rថ្មី។ នោះគឺ Canon EOS R5 C ដែលជាកាមេរ៉ាកូនកាត់ មានសមត្ថភាពអាចថតទាំងវីដេអូ និងរូបថតកម្រិតខ្ពស់។

Canon EOS R5 C នេះផលិតឡើងមកដើម្បីប្រឡូកចូលទៅក្នុងទីផ្សារនៃអ្នក Content Creator, Youtuber ឬអ្នកផលិតកុនខ្នាតតូចជាដើម។ ហើយចំណុចសំខាន់តែមួយគត់ ដែលជំរុញលើផ្នែកលក់របស់កាមេរ៉ាមួយនេះ គឺជាមុខងារ Hybrid ដែលវាអាចធ្វើបានល្អទាំងរូបភាព និងវីដេអូ ហើយមានទំហំតូច។

និយាយពីសមត្ថភាពរបស់វា កាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 8K Cinematic Full-frame ល្បឿន 60fps ឯណោះ ប្រសិនបើប្រើប្រភពភ្លើងពីខាងក្រៅ ហើយបើប្រើថ្មជាប់តួកាមេរ៉ា វាអាចថតបានត្រឹម 8K 30fps។ បើនិយាយពី 4K វាអាចថតក្នុងល្បឿន 120fps ងាយស្រួលក្នុងការផលិតវីដេអូបែប Slo-Mo។ ចំណែកឯរូបភាពវិញ វាអាចថតបានក្នុងទំហំ 45mp អាចថតរូបសន្លឹកបាន 20fps ជាមួយនូវគុណភាពរូបភាពច្បាស់ មានកម្រិត Noise ទាប ជាមួយនឹង Dynamic rang ដ៏អស្ចារ្យ។

Canon នៅមិនទាន់បានបង្ហើបពីតម្លៃនៃម៉ាស៊ីនថត ដែលរួមបញ្ចូលគ្នារវាងរូបភាព45mp និងវីដេអូកម្រិត 8K មួយនេះនៅឡើយទេ។ ទន្ទឹមនឹងនោះ កាលបរិច្ឆេទនៃការចេញលក់ ក៏មិនមានបង្ហាញដែរ ប៉ុន្តែយើងអាចរំពឹងថាវានឹងចេញលើទីផ្សារនាដើមឆ្នាំនេះហើយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់