• 2022-01-19 03:59:05
  • ព័ត៌មាន

យក្សធំយក្សតូចបម្រែបម្រួលទីផ្សារទៅជាយ៉ាងណាខ្លះ អំឡុងត្រីមាសទី៤?

  • 2022-01-19 03:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងត្រីមាសទី៤ នាពេលវេលាបញ្ចប់ឆ្នាំ២០២១ Apple បានត្រឡប់ជាយក្សធំទី១ ក្នុងតំណែងទីផ្សារនាំចេញស្មាតហ្វូនច្រើនបំផុត ខណៈកន្លងទៅនៅ ត្រីមាសទី៣ Apple បានត្រឹមឈរលេខ២ ប៉ុណ្ណោះ ប៉ុន្ដែ Samsung ឈរនៅលេខរៀងទី១។

នេះបើយោងទៅតាម Canalys ជាក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យាឈានមុខគេមួយលើពិភពលោក។

យោងតាមរបាយការណ៍ថ្មីនេះ Apple ក្ដាប់ចំណែកទីផ្សារបានប្រមាណ ២២% ខណៈ Samsung ក្ដាប់បាន ២០% ដែលជាតួលេខមិនខុសគ្នាប៉ុន្មាននោះទេ។

គួរបន្ថែមថា Samsung, Xiaomi, OPPO, vivo ឈរនៅតំណែងរៀងគ្នា ដែលនាំចេញស្មាតហ្វូនច្រើនបំផុត បន្ទាប់ពី Apple។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ត្រីមាសទី១ ទី២ និងទី៣ Samsung បានឈរនៅតំណែងលេខ១ជានិច្ច ទើបតែត្រីមាសទី៤ ប៉ុណ្ណោះដែលបានប្ដូរតំណែង៕

មែនទែនទៅ អ្នកវិភាគបានលើកឡើងថា បញ្ហាបម្រែបម្រួលតំណែងនាំចេញស្មាតហ្វូនច្រើនបំផុត បណ្ដាលមកពីកត្តារួមផ្សំ កង្វះការផ្គត់ផ្គង់បន្ទះឈីប ព្រោះតែ វិបត្តិជំងឺរាតត្បាត កូវីដ១៩៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់