• 2022-01-18 02:30:11
  • ព័ត៌មាន

២សប្តាហ៍ដំបូងដើមឆ្នាំ២០២២ ម៉ូតូ Royal Enfield ទទួលការកក់ច្រើននឹកស្មានមិនដល់

  • 2022-01-18 02:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield ទទួលបានការកក់យ៉ាងច្រើនសម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 ថ្មីៗនេះការ​ជោគជ័យដ៏ធំ​សម្បើមសម្រាប់ដើមឆ្នាំ ២០២២ បានធ្វើឲ្យក្រុមហ៊ុនម៉ូតូ Royal Enfield Cambodia បង្ហាញនូវទិន្នន័យការបញ្ចេញម៉ូតូចំនួន ១២គ្រឿងក្នុងកំឡុងពេលត្រឹម​តែ​ពីរសប្តាហ៍ប៉ុណ្ណេះ។

ដោយមិនបង្អង់យូរក្នុងការតាំងបង្ហាញនៅផ្សារទំនើបអុីអន ភ្នំពេញ ថ្មីៗនេះម៉ូតូ Royal Enfield ទទួលបានការកក់បន្ថែមចំនួន ៧គ្រឿងទៀតហើយបូករួមនឹងការកក់ទិញជាបន្តបន្ទាប់ទៀតសម្រាប់ភ្ញៀវដែលបានអញ្ចើញមកមើលផ្ទាល់នៅការតាំងបង្ហាញមួយនេះ។ តួរលេខ និងសញ្ញាដ៏អស្ចារ្យនេះនឹងធ្វើអោយម៉ាកយីហ៊ោមួយនេះកាន់តែមានអ្នកស្គាល់ច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជម្រុញអោយអ្នកគាំទ្រកក់ទិញមានសន្ទុះកើនឡើងដូចគ្នាដោយសារតែការរចនា គុណភាព និងតំលៃសមរម្យ។

ដោយឈរលើគោលជំហរនៃការបង្កើនទស្សនវិស័យពង្រីក និងពង្រឹងវប្បធម៌នៃការជិះម៉ូតូបែប «Pure Motorcycling» ម៉ូតូ Royal Enfield បានព្យាយាមបង្កើត និងកសាងនូវផលិតផលជាមួយគុណភាពមិនចេះរីងស្ងួត ដែលបង្ហាញពីកេរ្តិ៍ដំណែល និងកិត្យានុភាពរបស់ម៉ាកយីហ៊ោមួយ នេះ ពិតៗ​ ហើយមិនថាអ្នកជាម្ចាស់ប្រើវាប៉ុន្មានជំនាន់នោះទេ ម៉ូតូមួយនេះនៅតែរក្សាបាននៅរូបរាងបែប Timeless Design ពិតៗ។

ប្រសិនបើលោកអ្នកចង់លេងបន្ថែមជាមួយនឹងសម្លៀកបំពាក់ សម្ភារៈលេងម៉ូតូ ទាំងអស់នេះសុទ្ធតែមាននៅក្នុងម៉ាកយីហ៊ោ Royal Enfield ដែលជាហេតុនាំអោយផលិតផលនេះផ្តោតសំខាន់ទៅលើ៣ចំនុចធំៗដូចជា៖ ការការពារ ផាសុកភាព និង ស្ទីលដែលសុទ្ធសឹងតែទាក់ទាញ និងជាកម្លាំងជំរុញចិត្តឲ្យ​អ្នកស្នេហាវិស័យម៉ូតូងាកមកមើលម៉ាកយីហ៊ោនេះពិតប្រាកដមែន។ ជាម្ចាស់របស់ម៉ូតូ Royal Enfield អ្នកនឹងមិនចាំបាច់មានកង្វល់ជាមួយនឹងបញ្ហាផ្សេងៗដែលនឹងអាចកើតមានឡើងដូចជា សេវាកម្មរោងជាង គុណភាពផលិតផល និងស្ទីលនោះទេ។ ដោយមានជំនឿយ៉ាងមុតមាំទៅលើសេវាកម្មរោងជាងដែលជាគ្រឹះក្នុងការកសាងទំនាក់ទំនងល្អជាមួយនឹងអតិថិជន Royal Enfield Cambodia តែងតែផ្តល់នូវភាពរួសរាយរាក់ទាក់រាល់ចម្ងល់ និងបញ្ហាផ្សេងៗដែលអតិថិជនមានដូចជាការប្តូរ​ជូនតម្រង និងប្រេងម៉ាស៊ីនបន្ទាប់ពីការជិះបាន ៥០០ គីឡូម៉ែត្រជាដើម។

ម្យ៉ាងវិញទៀតក្នុងនាមជាម្ចាស់ម៉ូតូដែលមានដើមកំណើតតាំងពី១២០ឆ្នាំមុន Royal Enfield នឹងធ្វើឲ្យ​អតិថិជនមានភាពកក់ក្តៅជាមួយនឹងការផលិតគ្រប់បំណែកនៃម៉ូតូមួយនេះដែលចាប់ផ្តើម និងគិតគូរគ្រប់ជ្រុងជ្រោយនៃបំណែកគ្រឿងបង្គុំម៉ូតូផ្សេងៗ។ អមមកជាមួយនឹងតម្លៃសមរម្យ និងការផ្តល់ជូនសន្ធឹកសន្ធាប់ អតិថិជននឹងគ្មានពាក្យថាស្តាយក្រោយទេ សម្រាប់ការទិញម៉ូតូមួយនេះ។

មួយក្នុងចំណោមម៉ូតូដែលល្បីល្បាញបំផុតសម្រាប់ឆ្នាំ ២០២២នេះ Royal Enfield មាន៥ម៉ូឌែលសម្រាប់ជ្រើសរើសដូចជា៖ Classic, Bullet, Himalayan, Interceptor, GT Continental, Meteors ហើយឆាប់ៗនេះនឹងមានវត្តមានជាមួយការបើកបង្ហាញជាផ្លូវការរបស់ Royal Enfield Classic 350cc ជាមួយនឹងតំលៃចាប់ផ្តើមពី ៤០០០ ដុល្លា។ ចំនុចពិសេសនៃការមកដល់របស់ម៉ូដែលពៅមួយនេះគឺការរក្សានៅរូបរាងបែបក្លាសិកអមតះគ្រប់ជំនាន់ដូចដែលពាក្យមួយក្នុងចំនោមពាក្យជាច្រើនថា Reborn ជាមួយនឹងជម្រើស និងពណ៌ជាច្រើនដែលមាននឹងធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើល និងរំភើពក្នុងការក្លាយជាម្ចាស់របស់ម៉ូឌែលមួយនេះក្នុងពេលឆាប់ៗ៕

សម្រាប់ព័ត៌មានបន្ថែម និងប្រមូលសិនផ្សេងៗក្នុងខែនេះ អតិថិជនអាចធ្វើការសាកសួរបានពីក្រុមការងារ Royal Enfield Cambodia រឺលោកអ្នកអាច join បណ្តាញសង្គម telegram សម្រាប់ពត៌មានថ្មីៗជារៀងរាល់ថ្ងៃបានតាមរយះ៖ https://t.me/royalenfieldcambodia

មតិយោបល់