- 2022-01-17 09:26:01
- ព័ត៌មាន
មកដឹងប្រយោជន៍ដ៏សំខាន់ ពីកម្មវិធីអប់រំឌីជីថល SIS ដល់សាលារៀនរបស់អ្នក
- 2022-01-17 09:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រយោជន៍ដ៏សំខាន់ ពីកម្មវិធីអប់រំឌីជីថល SIS ដល់សាលារៀនរបស់អ្នក
ចន្លោះមិនឃើញ
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យលើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្មអំណាចទៅឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែងការងារអប់រំនៅថ្នាក់ក្រោមជាតិ។
ក្រសួងអប់រំទទួលបន្ទុកអភិវឌ្ឍកម្មវិធីកីឡា ការអប់រំបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍស្រាវជ្រាវ និងការអប់រំផ្នែកបច្ចេកទេស។ បច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័សនៃឧស្សាហកម្មសាកលលោក ការអប់រំត្រូវតែធ្វើទំនើបកម្មនិងឌីជីថលូបនីយកម្ម។
ក្រសួងអប់រំ បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជានៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងធ្វើឌីជីថលូបនីយកម្មការអប់រំនៅកម្ពុជា។
តើកម្មវិធី SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះ ដល់សាលារៀន ?
ប្រព័ន្ធ SIS គឺជាគន្លឹះដ៏សំខាន់មួយនៃការធ្វើឌីជីថលូបនីយកម្មការអប់រំនៅកម្ពុជា ។ ប្រព័ន្ធនេះមានលក្ខណៈងាយស្រួលប្រើ និងមានមុខងារឌីជីថលសម្បូរបែប។ ប្រព័ន្ធ SIS បើកទ្វារនាំសិស្សានុសិស្សឆ្ពោះទៅរកពិភពលោកឌីជីថល និងដើរតួនាទីជាកម្មវិធីដ៏ល្អបំផុតមួយដែលអនុញ្ញាតឲ្យសិស្សានុសិស្សអាចរៀនសូត្រពីផ្ទះបាន។ កម្មវិធី SIS Cambodia ត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបទពិសោធន៍សិក្សារបស់សិស្សជាមួយនឹងថ្នាក់រៀនអនឡាញ ការធ្វើកិច្ចការសាលា និងថ្នាក់រៀនងាយស្រួលពិនិត្យមើលរៀនសាឡើងវិញ ប្រសិនបើពួកគេខកខាន ឬរៀនមិនទាន់នៅក្នុងថ្នាក់រៀនមុនៗ។
អាណាព្យាបាលនិងនាយកសាលាអាចប្រើប្រាស់កម្មវិធី SIS ដើម្បីតាមដានវឌ្ឍនភាពសិក្សារបស់សិស្ស តាមដានវត្តមានសិស្ស ការធ្វើកិច្ចការសាលា របាយការណ៍គ្រូ និងពិន្ទុសិស្ស ជាដើម បានយ៉ាងងាយស្រួល។ កម្មវិធីទូរសព្ទដៃមួយនេះ មានសារប្រយោជន៍ចំពោះការអភិវឌ្ឍរបស់សិស្ស ប៉ុន្តែ គេក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់សាលារៀន និងរក្សាទុកព័ត៌មានពីផ្នែករដ្ឋបាលបានផងដែរ។
សរុបសេចក្ដីមក ការធ្វើអន្តរកាលឆ្ពោះទៅរកកម្មវិធីអនឡាញ ឬឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើឲ្យការអប់រំកាន់តែមានសុវត្ថិភាពជាងមុន ងាយស្រួលជាងមុន និងមិនសូវអស់ការចំណាយច្រើន សម្រាប់ទាំងសិស្ស ទាំងអាណាព្យាបាល និងទាំងសាលារៀន ផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្មវិធីទូរសព្ទដៃ SIS Cambodia ទំនងនឹងក្លាយជាអនាគតនៃការអប់រំបែបឌីជីថល នៅក្នុងប្រទេសកម្ពុជា៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖