• 2022-01-14 07:57:00
  • ព័ត៌មាន

ទំនើប! ក្រសួងនឹងបង្កើត App កម្មវិធីតាមដាន​ប្រវត្តិគម្រោងធ្វើផ្លូវ តាំងពីបើកការដ្ឋានដល់សម្ពោធ

  • 2022-01-14 07:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) មួយឈ្មោះថា៖ គម្រោង PR Care ដែលមានលទ្ធភាពអាចតាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោង សាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋាន។

ផ្ទាំងកម្មវិធី PR Care

គម្រោង PR Care ក៏អាចតាមដានដឹងពីចំនួន ធនធានមនុស្ស សម្ភារៈគ្រឿងចក្រតាមដានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានប្រចាំខែប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋានសាងសង់ រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍកម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី