• 2022-01-14 06:55:37
  • ព័ត៌មាន

តើត្រូវស្រោចស្រង់ហ្វេសប៊ុក យ៉ាងដូចម្តេចនៅពេលត្រូវបានគេហេគ?

  • 2022-01-14 06:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិយមលេងហ្វេសប៊ុក តែងតែជួបនឹងបញ្ហាមួយគឺសុខៗស្រាប់តែមិនអាច log-in ឬមិនអាចចុចចូលក្នុងកម្មវិធីបាន។ បើសិនជាអ្នកសង្ស័យថា គណនីខ្លួនមានគេលួចចូលដើម្បីស្រោចស្រង់ សូមអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោម៖

១. វិធីសាស្ត្រទាញយកគណនីហ្វេសប៊ុកមកវិញ (How to recover your Facebook account?)

បើសិនជាអ្នកនៅគ្រប់គ្រងគណនីអ៊ីម៉ែលដែលប្រើប្រាស់ជាមួយនឹងហ្វេសប៊ុកនោះ ហើយហេគឃ័រមិនទាន់ដកអ៊ីម៉ែលរបស់អ្នកចេញពីក្នុងហ្វេសប៊ុក អ្នកអាចចុចទៅលើ Forgot Account?

ពេលនោះហ្វេសប៊ុកនឹងធ្វើការបញ្ជូនព័ត៌មានដើម្បី Reset Password ទៅកាន់គណនីអ៊ីម៉ែលរបស់អ្នក។ សូមធ្វើតាមការណែនាំ ឬ អ្នកអាចធ្វើតាមឲ្យម្ចាស់គណនីត្រូវចូលទៅកាន់អាស័យដ្ឋាន www.facebook.com/hacked រួចចុចលើប៉ូតុង​ My Account is Compromised ធ្វើតាមជំហាន ដែលបានបង្ហាញដោយហ្វេសប៊ុក។

ចំណុចសំខាន់បំផុតមួយទៀតនោះគឺការគ្រប់គ្រងគណនីដែលប្រើប្រាស់ភ្ជាប់ជាមួយហ្វេសប៊ុកឲ្យបានគង់វង្ស។ សម្រាប់អ្នកដែលប្រើប្រាស់ Gmail សូមធ្វើការដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ 2-step verification or 2-step authentication

២. ដើម្បីទាញយកមកកាន់កាប់វិញទំព័រហ្វេសប៊ុកដែលបាត់បង់

ដើម្បីធ្វើការទាញយកហ្វេសប៊ុកភេជ (Facebook Page) មកគ្រប់គ្រងវិញអ្នកត្រូវបំពេញនូវ Form ដែលមានអាស័យដ្ឋាន៖ www.facebook.com/help/contact/164405897002583 រួចបំពេញព័ត៌មានចាំបាច់ដូចបង្ហាញក្នុងរូបខាងក្រោម៖

៣. ដើម្បីបិទទំព័រហ្វេសប៊ុក (Facebook Page) ដែលក្លែងក្លាយ

ដើម្បីរាយការណ៍អំពីការបន្លំហ្វេសប៊ុកភេជ (Fake Facebook Page) សូមចូលទៅកាន់អាស័យដ្ឋាន www.facebook.com/help/contact/?id=208282075858952 រួចបំពេញព័ត៌មានចាំបាច់ ដូចមានបង្ហាញក្នុងរូបខាងក្រោម៖

៤​. ដើម្បីប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលជាតិ)

សូមទំនាក់ទំនងព័ត៌មានខាងក្រោម៖ ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការ នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L ឬអាចទាក់ទងទៅកាន់លេខ 023726822 ឬករណីទាន់ហេតុការណ៍សូមទាក់ទងលេខរបស់អគ្គស្នងការនគរបាលជាតិគឺ ១១៧ ឬ១១៨ បានផងដែរ។

អត្ថបទ៖ រក្សា | ប្រភព៖ camcert.gov.kh

មតិយោបល់