- 2022-01-14 04:22:47
- ព័ត៌មាន
PUBG ប្ដឹង Apple និង Google ព្រលែងឱ្យហ្គេមចម្លង Free Fire ឡើងលើផ្សារហ្គេមកើបលុយម្នាក់ឯងរាប់លាន
- 2022-01-14 04:22:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PUBG ប្ដឹង Apple និង Google ព្រលែងឱ្យហ្គេមចម្លង Free Fire ឡើងលើផ្សារហ្គេមកើបលុយម្នាក់ឯងរាប់លាន
ចន្លោះមិនឃើញ
Krafton ជាក្រុមអ្នកអភិវឌ្ឍហ្គេមដ៏ល្បី PUBG បានប្ដឹង Apple និង Google ទៅលើក្រុមហ៊ុនហ្គេម Garena ដែលផលិតហ្គេម "Free Fire" និង "Free Fire Max" ថាជាការចម្លងតាមហ្គេមខ្លួន និងជាការបំពានដ៏ធ្ងន់ធ្ងរ។ នេះបើយោងទៅតាម សារព័ត៌មាន Reuters។
ការចម្លងនោះត្រូវបានចោទទៅលើ ទិដ្ឋភាពសមរភូមិប្រយុទ្ធ, មុខងារបើក air drop, រចនាសម្ព័ន្ធហ្គេម, របៀបលេង, រួមទាំងការជ្រើសរើសអាវុធ អាវក្រុះ វត្ថុមានតែមួយដទៃទៀត, ទីតាំង, ជម្រើស color schemes, សម្ភារៈ និង textures ផងដែរ។
Apple និង Google រងការចោទប្រកាន់ថា បានចែកចាយ ហ្គេម Free Fire រាប់រយលាន ធ្វើឱ្យ Garena រកលុយបានរាប់ពាន់លានដុល្លារ ព្រងទាំងក្រុមហ៊ុនទាំងពីរផ្ទាល់។ ខាង PUBG បានប៉ាន់ប្រមាណថា Garena រកបានជាង ២ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ក្នុងនោះ ១០០លានដុល្លារ បានមកពី សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ Krafton បានប្រាប់ Apple ថា Free Fire រំលោភលើកម្មសិទ្ធិបញ្ញា PUBG ប៉ុន្តែ Apple មិនបានចាត់វិធានការ ដើម្បីលុបហ្គេមចេញពី App Store នោះទេ។
មកដល់ពេលនេះ ក្រៅពីបណ្ដឹង Krafton អ្នកផលិត PUBG ក៏កំពុងស្នើសុំការខូចខាត និងប្រាក់ចំណេញរបស់ Apple និង Google ពីការលក់ហ្គេម Free Fire ផងដែរ។ យ៉ាងណា កម្មវិធីដែលចម្លងគំនិត និងមុខងារលេងហ្គេមពីកម្មវិធីផ្សេងទៀត មិនមែនជារឿងថ្មីនោះទេ វាជាជំងឺចាស់មានលើ App Store យូរមកហើយ៕