• 2022-01-14 03:36:36
  • ព័ត៌មាន

អាហារូបករណ៍រៀន Cyber Security ១០០% និងផ្នែកបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត

  • 2022-01-14 03:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន ថាក់គ្លូប៊ល TUX Global Institute (TGI) បានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១៥០ កន្លែងក្នុងឆ្នាំសិក្សា ២០២២-២០២៣ ។

អាហារូបករណ៍ TGI ផ្តល់ជូនលើវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាឌីជីថល និងវិស្វកម្ម រយៈពេល ១ឆ្នាំ ពញដែលមានមុខជំនាញដូចជា៖ ១. Digital Marketing ២. UX/UI Design ៣. App and Web Development ៤. Cyber Security ៥. Artificial Intelligence និងទី ៦. Financial Technology ជាដើម។

វិទ្យាស្ថាន ថាក់គ្លូប៊ល ផ្តល់ជូនអាហារូបករណ៍ដល់ទៅ ១០០% ចំនួន ១៥០កន្លែង ដែលក្នុងនោះ ២៥កន្លែងត្រូវបានផ្តល់ជូនពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៃក្រសួង អប់រំ យុវជន និងកីឡា និងចំនួន ៥ កន្លែងទៀតត្រូវបានផ្តល់ជូនពីឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។ ចំពោះថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រឹមម៉ោង ៥:០០ នាទីល្ងាច។

ដើម្បីទទួលបានសិទ្ធិចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះអ្នកតម្រូវឲ្យមានជំនាញ និងបទពិសោធន៍មួយចំនួនផ្អែកលើមុខវិជ្ជានីមួយៗ! បើប្អូនៗចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថលខាងលើនេះ ដាក់ពាក្យឥឡូវនេះ! TGI_Scholarship_Application_Batch2

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់