• 2022-01-14 03:06:19
  • ព័ត៌មាន

មកមើលគម្រូស្មាតហ្វូនបត់ Google Pixel កាត់ទៅរក Oppo Find N ច្រើនជាង Samsung Fold 3

  • 2022-01-14 03:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

9to5 Google បានបញ្ចេញ animations ចលនាខ្លីចំនួនពីរ ពីអនាគតស្មាតហ្វូនបត់ Google Pixel ដោយមួយជារាងបត់ចូលគ្នា មួយបង្ហារាងពន្លា។

យោងតាម animation ស្មាតហ្វូនបត់នេះ កម្ពស់របស់វាមិនខ្ពស់ដូចទៅនឹង Galaxy Fold របស់ Samsung ឡើយ ប៉ុន្តែរាងរបស់វាហាក់ស្រដៀងទៅនឹង Oppo Find N។

គេរំពឹងទុកថា ស្មាតហ្វូនបត់ Google Pixel អាចនឹងប្រើអេក្រង់ទំហំខាងក្នុង ខ្នាត 7:8 aspect ratio និងអេក្រង់ខាងក្រៅទំហំ ៧,៦អ៊ិញ។

យោងតាមប្រភពពីអ្នកប្រឹក្សាផ្គត់ផ្គង់ DSCC បានរាយការណ៍ថា ស្មាតហ្វូនបត់របស់ Google អាចនឹងបង្ហាញខ្លួននៅអំឡុង ឆមាសទី២ នៃឆ្នាំ២០២២។ ក្រឡេកទៅ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានរបាយការណ៍មួយបង្ហាញថា Google បានលុបចោលការបញ្ជាទិញគ្រឿងបន្លាស់ស្មាតហ្វូនបត់ពីអ្នកផ្គត់ផ្គង់ផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់