- 2022-01-13 08:04:14
- ហាងឆេងផលិតផល
អុញ! Ford Ranger និង Everest នៅវៀតណាម ឡើងថ្លៃបាត់
- 2022-01-13 08:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញ! Ford Ranger និង Everest នៅវៀតណាម ឡើងថ្លៃបាត់
ចន្លោះមិនឃើញ
ចាប់ពីដើមខែមករា ឆ្នាំ២០២២នេះតទៅ ការលក់រថយន្ត Ford Ranger និង Ford Everest នៅក្នុងប្រទេសវៀតណាម នឹងត្រូវឡើងថ្លៃ ដោយសារតែបញ្ហាគ្រឿងបន្លាស់ និងតម្រូវការកើនឡើង។
តំណាងចែកចាយរថយន្ត Ford ទាំងអស់ក្នុងប្រទេសវៀតណាម បានប្រកាសដំឡើងថ្លៃរថយន្តទាំង២ម៉ូដែល ដែលដដែលក្នុងស្រុក នឹងឡើងថ្លៃពី ១២ ទៅ ១៣លានដុង (ឬជាង ៥០០ដុល្លារ) ប៉ុន្តែ Ford Ranger Raptor ដែលជារថយន្តនាំចូល គឺរក្សាតម្លៃដដែល។ ក្នុងនោះតម្លៃរថយន្តទៅតាម option មានដូចជា៖
-Ranger XL៖ តម្លៃចាស់ ៦១៦លានដុង (២៧ ១៤៤ដុល្លារ), តម្លៃថ្មី ៦២៨លានដុង (២៧ ៦៧៣ដុល្លារ)
-Ranger XLS MT៖ តម្លៃចាស់ ៦៣០លានដុង, តម្លៃថ្មី ៦៤២លានដុង
-Ranger XLS AT៖ តម្លៃចាស់ ៦៥០លានដុង, តម្លៃថ្មី ៦៦២លានដុង
-Ranger LTD៖ តម្លៃចាស់ ៧៩៩លានដុង, តម្លៃថ្មី ៨១១លានដុង
-Ranger Wildtrak៖ តម្លៃចាស់ ៩២៥លានដុង, តម្លៃថ្មី ៩៣៧លានដុង
-Everest Sport៖ តម្លៃចាស់ ១,១១២ពាន់លានដុង, តម្លៃថ្មី ១,១២៤ពាន់លានដុង
-Everest Titanium 4x2៖ តម្លៃចាស់ ១,១៨១ពាន់លានដុង, តម្លៃថ្មី ១,១៩៣ពាន់លានដុង
-Everest Titanium 4x4៖ តម្លៃចាស់ ១,៣៩៩ពាន់លានដុង, តម្លៃថ្មី ១,៤១២ពាន់លានដុង។
បើតាមបុគ្គលិកផ្នែកលក់មួយរូបនៃតំណាងចែកចាយ បានបង្ហើបឱ្យដឹងថា ការដំឡើងថ្លៃរថយន្ត Ford Ranger និង For Everest គឺដោយសារតម្លៃគ្រឿងបន្លាស់ឡើងថ្លៃ ផលប៉ះពាល់នៃការខ្វះខាតបន្ទះឈីប និងជាពិសេសតម្រូវការកើនឡើងខ្លាំង ស្របពេលបុណ្យចូលឆ្នាំវៀតណាមជិតចូលមកដល់៕