• 2022-01-13 04:23:32
  • ព័ត៌មាន

អាហារូបករណ៍ក្រសួង ១០០% រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ មានជំនាញវិទ្យាសាស្រ្តកសិកម្ម

  • 2022-01-13 04:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសូងអប់រំយុវជននិងកីឡា បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៨០ កន្លែង ចូលសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២១-២០២២ ដោយឆ្លងកាត់ការប្រឡងជ្រើសរើស។

ចំនួនអាហារូបកណ៍តាមមុខជំនាញមានដូចជា៖ វិទ្យាសាស្រ្តដំណាំ, វិទ្យសាស្រ្តសត្វ, វិទ្យាសាស្រ្តជលផល, បច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាកុំព្យូទ័រ និងជំនាញដំឡើងប្រព័ន្ធអគ្គិសនី។

ដោយឡែកបើប្អូនៗចាប់អារម្មណ៍លើ ផ្នែកសរសេរកម្មវិធីកុំព្យូទ័រនិងបង្កើតគេហទំព័រ ក៏អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ ១០០% សិក្សានៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

-ទាញយកពាក្យស្នើសុំ ksit.edu.kh

-កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២

-សម័យប្រឡង៖ ១៧ កុម្ភៈ ២០២២

បញ្ជាក់ផងដែរថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេ នៅតាមបណ្តាខេត្ត លើការច្នៃប្រតិដ្ឋ​និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា​កសិកម្ម​ដើម្បីចូលរួមក្នុងការអភិវឌ្ឍ សហគមន៍ និងប្រទេសជាតិប្រកបដោយនិរន្តរភាព។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង ឬឆាតមកកាន់ផេកផ្ទាល់ ឬខលមកកាន់លេខលើរូបភាពខាងលើក៏បាន៖

អត្ថបទ៖ រក្សា

មតិយោបល់