- 2022-01-14 02:41:24
- ព័ត៌មាន
អ្នកពាក់នាឡិកាដៃស្តាំអស់បារម្ភ! កំណែ Wear OS លើកក្រោយ នឹងមានមុខងារផ្លាស់ប្តូរដៃ
- 2022-01-14 02:41:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកពាក់នាឡិកាដៃស្តាំអស់បារម្ភ! កំណែ Wear OS លើកក្រោយ នឹងមានមុខងារផ្លាស់ប្តូរដៃ
ចន្លោះមិនឃើញ
Google តែងតែយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រព័ន្ធប្រតិបត្តិការសម្រាប់ដំណើរការនាឡិកាវៃឆ្លាតរបស់ខ្លួនកាន់តែល្អ ហើយកំណែលើកនេះ អ្នកប្រើនាឡិកាដៃស្តាំប្រាកដជាពេញចិត្ត។ មុខងារថ្មីនោះគឺអ្នកប្រើប្រាស់អាចឆ្លាស់រូបភាពអោយស៊ីជាមួយនឹងការប្រើប្រាស់នៅលើដៃស្តាំបាន។
បច្ចុប្បន្ន អ្នកប្រើប្រាស់នាឡិកាឆ្លាតវៃលើដៃស្តាំ ដែលដើរដោយ Wear OS របស់ Google គឺប្រាកដជាជួបប្រទះនូវបញ្ហាពិបាកក្នុងការបញ្ជា ដោយសារតែប៊ូតុងចុចគឺឌីហ្សាញឡើងសម្រាប់ប្រើលើដៃឆ្វេងប៉ុណ្ណោះ។ នៅលើកំណែថ្មីនេះ អ្នកប្រើប្រាស់អាចផ្លាស់ប្តូររបៀបបង្ហាញផ្ទៃអេក្រង់និងប៊ូតុងឲ្យសមស្របទៅនឹងការប្រើប្រាស់របស់ខ្លួនបាន។
មុខងារនេះ ត្រូវបានបញ្ជាក់ច្បាស់ហើយថានឹងចេញជាផ្លូវការ ហើយវានឹងមានបំពាក់មកស្រាប់លើនាឡិកាវៃឆ្លាតដែលចេញនៅថ្ងៃខាងមុខ។ ត្រង់ចំណុចនេះក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យច្បាស់ថា មុខងារនេះនឹងអាចប្រើលើនាឡិកាជំនាន់មុន តាមរយៈកំណែអាប់ឌែតថ្មីនោះឡើយ៕