• 2022-01-13 03:39:05
  • ផលិតផលថ្មី

Moto Tab G70 អាចដាក់ស៊ីមបាន អេក្រង់ ១១អ៊ីញ កម្រិតបង្ហាញ 2K បង្ហាញខ្លួនឆាប់ៗ

  • 2022-01-13 03:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola ក្រោយស្ងាត់បាត់មុខខ្លាំង ពីទីផ្សារប្រទេសកម្ពុជាយើង ក្រុមហ៊ុននេះនៅតែចេញឧបករណ៍ប្រើប្រាស់ជាហូរហែ ដូចជា ទូរសព្ទ និងថេប្លេតជាដើម។ ថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសចេញថ្ងៃសម្ពោធជាផ្លូវការនូវថេប្លេតជំនាន់ថ្មី Moto Tab G70 ក្នុងថ្ងៃទី១៨ មករា ខាងមុខ។

Moto Tab G70

Moto Tab G70 គឺជាថេប្លេតធុនមធ្យមមួយ បំពាក់មកដោយអេក្រង់ ទំហំ១១អ៊ីញ មានកម្រិតបង្ហាញដល់ទៅ 2K (2,000x1,200 px) ប្រភេទ LCD អាចបង្ហាញពន្លឺបាន 400nits។ អេក្រង់ប៉ុននេះទំនងជាអាចមើលរឿងបានជក់ចិត្ត អមដោយឧបករណ៍បំពងសំឡេង ៤គ្រាប់ គាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ទៀតផង។

អេក្រង់ 2K LCD
Dolby Atmos speaker

រីឯកម្លាំងម៉ាស៊ីនវិញ វាបំពាក់ដោយឈីប MediaTek Helio G90T ទំហំ១២ណាណូម៉ែត្រ រត់លើ CPU ចំនួន ៨គ្រាប់ អមដោយ RAM 8GB និងទំហំផ្ទុក 64GB ដើរលើប្រព័ន្ធប្រតិបត្តិការ Android 11 ចេញពីប្រអប់។ ថេប្លេតនេះក៏ភ្ជាប់មកជាមួយនឹងកាមេរ៉ាចំនួន ២គ្រាប់ ដោយមួយគ្រាប់នៅខាងក្រោយមានទំហំ 13MP និងខាងមុខសម្រាប់ថត Selfie ទំហំ 8MP។

MediaTek Helio G90T
Android 11

សម្រាប់ការតភ្ចាប់ ថេប្លេតនេះមានជម្រើសម៉ូឌែល Wi-Fi ឬ Wi-Fi + ស៊ីម សម្រាប់អ្នកដែលចង់ប្រើប្រាស់ស៊ីម 4G LTE។ ទាំងម៉ូឌែល Wifi និងដាក់ស៊ីម សុទ្ធតែភ្ជាប់មកដោយ dual-band Wi-Fi 802.11 a/b/g/n/ac និង Bluetooth v5.1 ផងដែរ។ ដើម្បីទ្រទ្រង់កម្លាំងម៉ាស៊ីន និងអេក្រង់ដ៏ធំ ថេប្លេតនេះត្រូវបានញាត់បញ្ចូលថ្មដល់ទៅ 7000mAh ដែលអាចសាកបំពេញវិញក្នុងល្បឿន ២០វ៉ាត់។

ថ្ម 7000mAh

សម្រាប់តម្លៃ និងថ្ងៃដាក់លក់ពិត ក្រុមហ៊ុននៅមិនទាន់បញ្ជាក់នោះទេ ពោលគឺយើងទាំងអស់គ្នាមានតែទៅតាមដានព្រឹត្តិការណ៍ ថ្ងៃទី១៨ ខែមករាខាងមុខនេះទាំងអស់គ្នា៕

អត្ថបទ៖ Thea Sothun

មតិយោបល់