• 2022-01-13 02:39:24
  • ព័ត៌មាន

Samsung នៅតែមិនបោះបង់ Bixby ដោយបន្តចេញ Galaxy Home Mini 2

  • 2022-01-13 02:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ជាក្រុមហ៊ុនអេឡិកត្រូនិកយក្សមួយ របស់ប្រទេសកូរ៉េខាងត្បូង ដែលយើងធ្លាប់ស្គាល់តាមរយៈទូរសព្ទ ជាដើម។ ក្រុមហ៊ុននេះក៏ផលិតឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែលភ្ជាប់មកជាមួយប្រព័ន្ធបញ្ជាដោយសំឡេងផ្ទាល់របស់ក្រុមហ៊ុន គឺ Bixby។

Galaxy home mini

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានចេញលក់ឧបករណ៍បំពងសំឡេងឆ្លាតវៃនេះចំនួនពីរម៉ូឌែលរួចមកហើយ រួមមាន Galaxy Home និង Galaxy Home mini។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវាមិនទទួលបានការគាំទ្រពីអ្នកប្រើឡើយ ពោលគឺសឹងតែមិនមានអ្នកស្គាល់ពីវា។

មូលហេតុដែលធ្វើឲ្យ Galaxy Home និង Galaxy Home mini មិនសូវមានគេស្គាល់ នោះប្រហែលជាមកពីកម្មវិធីបញ្ជាដោយសំឡេងរបស់ Samsung នៅមិនទាន់ធ្វើការបានល្អនៅឡើយ សូម្បីតែនៅលើទូរសព្ទ Samsung ផ្ទាល់តែម្តង។

Galaxy home mini

ទោះបីជាយ៉ាងនេះក្តី Samsung នៅតែមិនបោះបង់បច្ចេកវិទ្យារបស់ខ្លួន ដោយគ្រោងនឹងបញ្ចេញ Galaxy Home mini 2 ជំនាន់ថ្មី ដែលភ្ជាប់មកជាមួយប្រព័ន្ធបញ្ជាដោយសំឡេង Bixby ដដែល។

Galaxy home mini 2

មកទល់ពេលនេះ យើងមិនមានព័ត៌មានអំពី Hardware ឬ Software របស់វានៅឡើយទេ។ ទន្ទឹមនឹងនោះ យើងសង្ឃឹមថានឹងអាចបានឃើញ Galaxy home mini 2 នៅថ្ងៃទី ៨ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ សម្ពោធទូរសព្ទ Galaxy S22៕

អត្ថបទ៖ Thea Sothun

មតិយោបល់